នយោបាយ
សម្តេចតេជោ អំពាវនាវឱ្យពលរដ្ឋយកគោលនយោបាយប្រកួតប្រជែងគ្នាជាជាងមានចរិតហិង្សា ឬគំរាមកំហែង
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវដល់ពលរដ្ឋ ត្រូវរក្សានូវភាពថ្លៃថ្នូរ កុំធ្វើអ្វីដែលមានចរិតជាហិង្សា ឬការគំរាមកំហែងឱ្យសោះ។ សម្តេចនាយករដ្ឋមន្ត្រីថ្លែងបែបនេះ នៅក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅប្រទេសស្វីស និងអឺរ៉ុប ប្រមាណជាង ២០០០នាក់ ខណៈសម្តេចអញ្ជើញចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ ២០២២ នៅទីក្រុងដាវ៉ូស ដែលប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី ២២-២៦ ខែ ឧសភា ឆ្នាំ ២០២២ នៅប្រទេសស្វីស។

សម្តេចតេជោ ថ្លែងដូច្នេះថា« ក្នុងឋានៈខ្ញុំជានាយករដ្ឋមន្រ្តី និងជាប្រធានគណបក្ស ខ្ញុំក៏ចង់ឈ្នះដែរ ក៏ប៉ុន្តែឈ្នះយ៉ាងណាក៏ដោយ សូមអំពាវនាវដល់ប្រជាពលរដ្ឋរបស់យើង គឺរក្សានូវភាពថ្លៃថ្នូរ កុំធ្វើអ្វីដែលមានចរិតជាហិង្សា ឬការគំរាមកំហែងឱ្យសោះ ប្រទេសរបស់យើងលំបាកពេកហើយ ល្មមប៉ុណ្ណឹងបានហើយ យកគោលនយោបាយទៅប្រកួតប្រជែងគ្នា ជាជាងជេរគ្នា»។
សម្តេចតេជោ ថ្លែងសារបែបនេះ ខណៈដែលកម្ពុជា កំពុងតែដំណើរការឃោសនាបោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៥ ចាប់ពីថ្ងៃទី ២១ ខែឧសភា រហូតដល់ថ្ងៃទី ០៣ ខែ មិថុនា។ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនាខាងមុខ។ នៅក្នុងការបោះឆ្នោតជ្រើសមេដឹកនាំមូលដ្ឋាន សម្រាប់អាណត្តិទី៥នេះ មានគណបក្សនយោបាយចំនួន ១៧ ចូលរួម និងបេក្ខជនឈរឈ្មោះចំនួនជាង ៨២.៧០០ នាក់ សម្រាប់ឃុំសង្កាត់ចំនួន ១.៦៥២៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


