នយោបាយ
ការបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅស្រុកគិរីសាគរ
ឃុំចំនួន ៣នៅស្រុកគិរីសាគរ ខេត្តកោះកុង នៅព្រឹកថ្ងៃទី ៣ ខែមិថុនានេះ បានរៀបចំពិធីបិទបញ្ចប់យុទ្ធនាការឃោសនា រកសំឡេងឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់-អាណត្តទី ៥ ដោយមានសមាជិក-សមាជិកជាច្រើនរយនាក់ចូលរួម។

ថ្លែងបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ គឺលោក ដុំ យុហៀន អនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តកោះកុង លើកឡើងថា លោកសូមអរគុណចំពោះការគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនាំយកនូវសន្តិភាព និងការអភិវឌ្ឍជូនប្រជាពលរដ្ឋទូទាំងប្រទេស។

លោក ដុំ យុហៀន ពន្យល់ទៀតថា បើគ្មានគណបក្សប្រជាជនកម្ពុជាទេ ក៏គ្មានការអភិវឌ្ឍសង្គមជាតិមកដល់ពេលសព្វថ្ងៃនេះដែរ។ ដូច្នេះមិនត្រូវភ្លេចគុណបំណាច់ ដែលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា លះបង់តស៊ូ ស្វែងរកសុខសន្តិភាព ស្ថេរភាពនយោបាយ និងបន្តធ្វើឲ្យប្រទេសជាតិរីកចម្រើនឡើយ។

លោក ដុំ យុហៀន នៅតែក្រើនដល់សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា ស្រុកគិរីសាគរ ចាំបាច់ថែរក្សាសុខភាពឲ្យបានល្អ ខណៈដំណើរការបោះឆ្នោត នៅថ្ងៃទី ៥ ខែមិថុនា ខិតជិតមកដល់ណាស់ទៅហើយ។ ម្យ៉ាងទៀត ត្រូវពិនិត្យមើលអត្តសញ្ញាណបណ្ណ និងឯកសារបញ្ជាក់ផ្សេងៗ បម្រើឲ្យការបោះឆ្នោតឲ្យបានត្រឹមត្រូវ ជៀសវាងខកខានពុំបានទៅបំពេញកាតព្វកិច្ចរបស់ខ្លួន ចំពោះការបោះឆ្នោត។

ជាចុងក្រោយលោក បានអំពាវនាវដល់សមាជិក-សមាជិកា និងប្រជាពលរដ្ឋ សូមបន្តបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់-អាណត្តិទី ៥នេះ ដែលមកពីគណបក្សប្រជាជនកម្ពុជាឲ្យជាប់ឆ្នោត ច្បាស់ជាមិនខកបំណងនោះឡើយ សម្រាប់ការអភិវឌ្ឍមូលដ្ឋានជាបន្តបន្ទាប់៕
អត្តបទ៖ សិរីវឌ្ឍនៈ






-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


