មេដឹកនាំ​ល្អ​គឺ​អ្នក​ដែល​អាច​បង្កើត​មេដឹកនាំ​បន្ត​ជា​ច្រើន​ទៀត​បាន
Connect with us
Helistar Cambodia - Helicopter Charter Services

អាជីព

មេដឹកនាំ​ល្អ​គឺ​អ្នក​ដែល​អាច​បង្កើត​មេដឹកនាំ​បន្ត​ជា​ច្រើន​ទៀត​បាន

បានផុស

នៅ

មេដឹកនាំ​ពិតប្រាកដ​គឺ​បង្កើត​មេដឹកនាំ​បន្ត​ មិនមែន​មក​បញ្ជា​ឆ្វេង​ស្កាំ ប្រើអំណាច​នោះ​ទេ។

តើ​និយោជិក​អាចទទួលបានអារម្មណ៍លើកទឹកចិត្តដោយរបៀបណា ប្រសិន​បើធ្វើការ​មិន​ដឹង​ថ្ងៃ​ណា​បាន​ឡើង​តួនាទី មាន​ភាព​ធុញទ្រាន់ កង្វះទំនុកចិត្ត​លើ​ការ​សម្រេចចិត្ត​របស់​អ្នក​គ្រប់គ្រង​ដែល​រារែក និង​តែងតែ​ទម្លាក់​បន្ទុក​ការងារ​ដែល​មិន​អាចគ្រប់គ្រងបាន មិនអាចកសាង​បរិយាកាស​ការងារ​ដែល​មិន​សមស្រប កង្វះ​វឌ្ឍនភាព​អាជីព​ឲ្យ​កូនចៅ មិនដែលបង្រៀន ឬ​បញ្ជូន​ទៅ​រៀន។ល។

ចង់ក្លាយជាអ្នកគ្រប់គ្រងឬដែលមានភាពជាអ្នកដឹកនាំផង ត្រូវការបង្កើតបាន​នូវមេដឹកនាំ​ល្អជាបន្តបន្ទាប់ប្រកបដោយ​តម្លាភាព ពេញដោយ​ការ​គោរពនិងការ​គាំទ្រ។
ការស្ទង់មតិ​បង្ហាញថា និយោជិករហូតដល់​ទៅ​ពាក់កណ្តាល​បាន​ចាកចេញ​ពី​ការងារ​ដោយសារ​តែ​បញ្ហា​របស់​ពួកគេ​ជាមួយ​អ្នកគ្រប់គ្រង​ដែល​ជះឥទ្ធិពល​ទៅលើបទពិសោធន៍ការងារសរុបរបស់និយោជិក។

មេដឹកនាំពិតប្រាកដដែលចង់ជុំរុញយើង​ឲ្យ​ក្លាយជាមេដឹកនាំ​ដែរ​នោះតែងតែ៖

ស្គាល់សមត្ថភាព​យើង​ល្អិតល្អន់

ដោយសារគាត់មិនអាចផ្លាស់ប្តូរគោលដៅឬគម្រោងនីមួយៗ ទៅតាមការចង់បាន​របស់បុគ្គលិកតែយ៉ាងហោចណាស់ព្យាយាមផ្តល់ឲ្យ​ពួកគេនូវសេរីភាពនៃជម្រើសដែលយល់ថាការខិតខំរបស់ពួកគេពិតជាមានអត្ថន័យ។  ឧទាហរណ៍អនុញ្ញាតឲ្យពួកគេជ្រើសរើសវិធីខ្លួនឯង​ដើម្បីជោគជ័យ រៀនសិក្សា​បរាជ័យ សួរយោបល់របស់ពួកគេក្នុងការកំណត់គោលដៅ រាប់បញ្ចូលពួកគេនៅក្នុងក្រេឌីតនៃជោគជ័យ បែងចែកភាគលាភ ទៀត។

កែលំអស្ថាបនាទៀងទាត់

មេដឹកនាំល្អ​ដេលចង់​ឲ្យយើងរីកចម្រើនមិនដែលទុកយើងចោលរាប់ឆ្នាំមិនរវល់នោះទេ។ គាត់ចេះ កំណត់ពេលវេលាវាស់វែងនិងប្រាកដនិយម។ ធានាថាក្រុមអាច​ដឹងពីរបៀបអនិវត្តិតួនាទីនីមួយៗរបស់ពួកគេថាតើពួកគេមាន​សារៈសំខាន់យ៉ាងដូចម្តេចដើម្បីសំរេចគោលបំណងរបស់អង្គភាពទំាងមូល។

បង្រៀន​ឲ្យចេះ​ប្រជុំនិងវប្បធម៌និយាយដោយចំហរ

មានមតិយោបល់ពីរកើតមាន​ជាញឹកញាប់ គឺ​ផ្លូវការ(ដើម្បីតែនឹងល្អស្តាប់)និងភាព​ស្មោះត្រង់។ មេដឹកនាំ​តែងតែ​រៀបចំ​ការប្រជុំ ការជជែកដេញដោល ការពិភក្សា វាយតំលៃការអនុវត្តនិងផែនការអភិវឌ្ឍន៏ផ្ទាល់ខ្លួន ដែលសមាជិកម្នាក់ៗ មានឱកាសជាច្រើនសម្រាប់ការឆ្លើយតបនិងរៀន​ប្រឈមនឹង​កិច្ច​ប្រជុំដែលអាចជាបទពិសោធន៍ឈានទៅក្លាយជាអ្នកគ្រប់គ្រងអង្គប្រជុំបាន។

ទទួលស្គាល់បញ្ហាប្រឈម

មេដឹកនាំ​ដែលប្រុង​ធ្វើ​​ឲ្យយើងក្លាយជាអ្នកប​ន្តវេន​តែងតែក្លៀវក្លា​នឹងបង្រៀនយើងឱ្យប្រឈមនឹង​បញ្ហា នានារៀនសម្រេចចិត្ត​។

មេដឹកនាំបែបនេះ តែងតែមិនសម្រេចចិត្ត​ខ្លួនឯងភ្លាម​ទេ ដោយសួរយើងថា«ខ្លួនគិតបែបណា​ចង់ដោះស្រាយវិធីណា?»

ប្រែសម្រួល៖ហាណា​

ចុចអាន៖ធីសាស្ត្រ ៤ យ៉ាង​គ្រប់គ្រង​មនុស្ស​មាន​បទពិសោធន៍​ច្រើន​ជាង​ខ្លួន

ចុចអាន៖គន្លឹះ ៦ យ៉ាង​ដើម្បី​ក្លាយ​ជា​អ្នក​ដឹកនាំ​ល្អ​នៅ​កន្លែង​ធ្វើការ ​ប្រកបដោយ​ជោគជ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

ទិវា​ពិភពលោក លាង សំអាត​ដៃ និង​ជំងឺ​កូ​វីត​១៩ ជា​និម្មិត​រូប​ដ៏​សំខាន់​ជា​សារ​អប់រំ​ដល់​ប្រជាពលរដ្ឋ​ធំ​អំឡុង​កូ​វីត​១៩

ព័ត៌មានជាតិ៣២ នាទី មុន

មន្ត្រី ក​.​ប​.​ប​. ខេត្ត សហការ​ជាមួយ​កម្លាំង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ចុះ​ដកហូត​ផលិតផល​ខូចគុណភាព សរុប​ចំនួន ១២៧.៦៥​គីឡូក្រាម

នយោបាយ១ ម៉ោង មុន

លោក ហេង ហាក់​លីម ដែល​មាន​ឈ្មោះ​នៅក្នុង​ដីកា​កោះហៅ ប្រកាស​ចូល​បំភ្លឺ​ដោយ​មិន​គេចវេស​ឡើយ

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋជាង​១០០​គ្រួសារ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ក្នុងស្រុក​លំផាត់​ ត្រូវ​បាន​ជម្លៀស​មក​ទីទួល​មាន​សុវត្ថិភាព

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តរតនគិរី ចុះទៅផ្សារបានលុង ស្វែងយល់ពីសំណូមពរ និងតម្រូវការរបស់អាជីវករ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services