អាជីព
មេដឹកនាំឆ្នើមមានលក្ខណៈសម្បត្តិអ្វីខ្លះ
តើមេដឹកនាំឆ្នើមមានលក្ខណៈសម្បត្តិអ្វីខ្លះ? មេដឹកនាំឆ្នើមគឺត្រូវមានលក្ខណៈសម្បត្តិពិសេសទាំង ៧ យ៉ាងនេះ៖
១. មានទំនួលខុសត្រូវ

អ្នកដឹកនាំល្អតែងតែចេះទទួលស្គាល់នូវអសមត្ថភាពរបស់ខ្លួន ពេលមានបញ្ហាមិនទម្លាក់កំហុសទៅលើអ្នកដទៃ និងមិនរកអ្នកដទៃដើម្បីទទួលកំហុសជំនួសខ្លួន។
៣. ជាទីប្រឹក្សា
អ្នកដឹកនាំល្អអាចធ្វើជាទីប្រឹក្សាជាមួយសមាជិកក្រុម ទាំងរឿងផ្ទាល់ខ្លួន និងរឿងការងារ។ នៅពេលមានបញ្ហាកើតឡើងតែងជួយផ្ដល់យោបល់ និងជួយដោះស្រាយបញ្ហារបស់សមាជិក ។
៣. មានគំនិតច្នៃប្រឌិត

មនុស្សដែលមានសមត្ថភាពដូចៗគ្នានៅក្នុងក្រុម ពិបាកបន្តិចក្នុងការដឹកនាំអ្នកដទៃ។ ប៉ុន្តែជាអ្នកដឹកនាំតែងមានអ្វីដែលប្លែកពីគេ គិតអ្វីដែលពីលើសពីគេ និងចេះបង្កើតអ្វីដែលថ្មីជានិច្ច។
៤. មានស្មារតីរឹងមាំ
មេដឹកនាំជាមនុស្សរឹងមាំទាំងស្មារតី និងមានគំនិតមិនមែនទោរទន់ទៅនឹងបញ្ហាដែលកើតឡើង ដើម្បីឲ្យមនុស្សក្រោមបង្គាប់បានឃើញ ពីព្រោះសមាជិកក្រុមគេចាំមើលសកម្មភាព។ ក្រៅពីនេះ ជាមនុស្សក្លាហាន មោះមុត និងហ៊ានប្រឈមគ្រប់កាលៈទេសៈ។
៥. ចូលចិត្តដោះស្រាយបញ្ហា

ក្នុងនាមជាអ្នកដឹកនាំល្អម្នាក់ គេចូលចិត្តដោះស្រាយបញ្ហាជាងគេអង្គុយចាំចាប់កំហុស ឬចាំស្ដីបន្ទោស។ នៅពេលមានបញ្ហាកើតឡើងម្ដងៗ ពួកគេយកពេលមកគិតពីមូលហេតុនៃបញ្ហា និងរកដំណោះស្រាយជាមួយវា។
៦. ធ្វើជាគំរូល្អ
មេដឹកនាំល្អធ្វើជាគំរូសម្រាប់សមាជិកក្រុមនិងអ្នកក្រោមបង្គាប់ជានិច្ច ព្រោះថាធម្មតាអ្នកនៅក្រោមបង្កាប់តែងតែមើលសកម្មភាពជាងពាក្យសម្ដី។ ដូច្នេះពួកគេមិនខ្វល់ថាអ្នកដឹកនាំនិយាយអ្វីទេ ប៉ុន្តែពួកគេខ្វល់តែទង្វើជាក់ស្ដែងប៉ុណ្ណោះ ។
៧. ស្មោះត្រង់
ភាពស្មោះត្រង់ ពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សទូទៅ។ ជាអ្នកដឹកនាំឆ្នើម តែងតែមានភាពស្មោះត្រង់ជាមួយមនុស្សគ្រប់គ្នា ដើម្បីធ្វើឲ្យការប្រាស្រ័យទាក់ទងកាន់តែជិតស្និទ្ធ និងមានទំនុកចិត្តខ្លាំងជាងមុន។
លក្ខណៈពិសេសរបស់អ្នកដឹកនាំឆ្នើមដែលល្អគឺតែងតែចង់ឃើញសមាជិកក្រុមរីកចម្រើន និងដើរឆ្ពោះទៅរកគោលដៅរួមគ្នា ដោយមិនលំអៀង និងគោរពសមាជិកក្រុមរបស់ខ្លួនទាំងអស់៕
ប្រែសម្រួល៖ សន្យា

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ