អាជីព
អាជីវករខ្វៃជ្រូកលក់ថា ការកុម្ម៉ង់ទិញជ្រូកខ្វៃនារដូវចូលឆ្នាំចិនធ្លាក់ចុះ
អ្នកខ្វៃជ្រូកលក់នៅរាជធានីភ្នំពេញបានឱ្យដឹងថា នារដូវចូលឆ្នាំចិននេះការលក់ជ្រូកខ្វៃហាក់មានភាពស្ងប់ស្ងាត់ខុសពីឆ្នាំមុន។
អ្នកស្រី ធូ សុភាព ម្ចាស់ហាងជ្រូកខ្វៃចិនខ្មៅ បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៣នេះថា មុនថ្ងៃចូលឆ្នាំចិនជ្រូកខ្វៃលក់មិនសូវដាច់នោះទេ ក្នុងមួយថ្ងៃលក់ចេញបានប្រមាណតែជាង ១០ ក្បាលប៉ុណ្ណោះ ពោលគឺចាញ់ឆ្នាំមុនលក់បានប្រមាណ ២០ ទៅ ៤០ ក្បាលក្នុងពេលមុនពិធីបុណ្យចូលឆ្នាំចិនចូលមកដល់ប៉ុន្មានថ្ងៃ។
ចំពោះតម្លៃលក់ចេញ អ្នកស្រីបង្ហើបថា ឆ្នាំនេះក៏ធ្លាក់ចុះដែរ ដោយសារយើងទិញចូលមកធូរថ្លៃ ជ្រូកទម្ងន់ ១០ គីឡូ យើងលក់ចេញតម្លៃចន្លោះពី ៧០ ម៉ឺនរៀល ទៅ ៨០ ម៉ឺនរៀល។
ដូចគ្នាដែរ អាជីវករលក់ជ្រូកខ្វៃផ្សារអូរឬស្សីជាច្រើនក៏បានបង្ហើបប្រាប់ដែរថា ការកុម្ម៉ង់ទិញជ្រូកខ្វៃនាមុនថ្ងៃចូលឆ្នាំចិនឆ្នាំនេះមិនសូវមានច្រើននោះទេ ដោយសារមិនទាន់ដល់ថ្ងៃសែនចូលឆ្នាំចិន ខណៈអ្នកខ្លះថា ដោយសារតែគេបញ្ជាទិញតាមអនឡាញ៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស សុំឲ្យគ្រប់គ្នាអហោសិកម្ម
-
ចរាចរណ៍៤ ថ្ងៃ ago
ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន
-
ព័ត៌មានជាតិ២៤ ម៉ោង ago
សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា
-
បច្ចេកវិទ្យា៥ ម៉ោង ago
កុំពឹងផ្អែកលើប្រព័ន្ធសន្តិសុខ App ធនាគារទាំងស្រុង ត្រូវពង្រឹងសុវត្ថិភាពបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រូបភាពបុរសម្នាក់លើឆ្នេរ អង់គ្លេស ក្លាយជាព័ស្តុតាងថា បានឆ្លងភពចូលមកឆ្នាំ ១៩៤៣
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មន្រ្តីក្រសួងបកស្រាយវីដេអូរថភ្លើងបើកលើផ្លូវជាតិ ពលរដ្ឋសង្ស័យបើកខុសបច្ចេកទេស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
តើទីក្រុងណា ស្ទះចរាចរណ៍ខ្លាំងជាងគេ នៅអាស៊ីអាគ្នេយ៍?