អាជីព
ចង់ជះឥទ្ធិពលល្អ និងរឹងមាំ លើអ្នកដទៃជុំវិញខ្លួន?
ជាទូទៅមនុស្សគ្រប់គ្នាតែងតែងចង់បង្ហាញឥទ្ធិពលរបស់ខ្លួន ទៅកាន់អ្នកជុំវិញខ្លួនឲ្យគេកោតសរសើរជាដើម។ ប៉ុន្តែបើសិនជាយើងមានអំណាច មានគ្រប់យ៉ាង តែបើខ្វះការបង្កើនឥទ្ធិពល ក៏មិនអាចទាក់ទាញមនុស្សគ្រប់គ្នាឲ្យងាកមកចូលចិត្តយើងដែរ។
Kpt Plus នឹងបង្ហាញជូនពីច្បាប់ទាំង ៤ នៃការដាំដុះឥទ្ធិពលលើអ្នកដទៃ ឲ្យឆាប់មានប្រសិទ្ធភាព៖
១ . ស្វែងយល់ពីលទ្ធផល
“អ្នកមិនអាចឈានដល់គោលដៅដែលមិនអាចមើលឃើញទេ ហើយក៏មិនអាចមើលឃើញគោលដៅដែលអ្នកមិនមានដែរ “។ Zig Ziglar
ច្បាប់ទីមួយនៃការដាំដុះឥទ្ធិពលគឺ៖ ដឹងច្បាស់នូវអ្វីដែលយើងចង់ឲ្យអ្នកដទៃធ្វើ។ យើងព្យាយាមមានឥទ្ធិពលលើស្ថានភាពរាប់រយជារៀងរាល់ថ្ងៃ ហើយនៅពេលយើងទទួលបានអ្វីដែលយើងចង់បានហើយ យើងបែរជាងឿងឆ្ងល់ថា ហេតុអ្វីបានជាយើងនៅតែមិនសប្បាយចិត្តដដែល។ នោះដោយសារតែយើងមានអំណាច តែខ្វះការស្វែងយល់ពីលទ្ធផលអ្នកជុំវិញខ្លួន។
២. ស្តាប់
“ការផ្លាស់ប្ដូរកើតឡើងដោយការស្ដាប់ បន្ទាប់មកចាប់ផ្ដើមការសន្ទនាជាមួយមនុស្សដែលកំពុងធ្វើអ្វីដែលអ្នកមិនជឿថាត្រឹមត្រូវ។ ” Jane Goodall
យើងអាចទទួលបានអ្វីគ្រប់យ៉ាងដែលយើងចង់បាន ប៉ុន្តែមិនមែនជាមួយវិធីសាស្ត្រឈូសឆាយទេ។ ដូចគ្នានេះដែរ នៅពេលយើងស្ដាប់ដៃគូឬមិត្តរួមការងារ គេនឹងមានអារម្មណ៍ថាយើងបានឲ្យតម្លៃគេ។ ហើយនៅពេលយើងនិយាយ ពួកគេក៏ស្ដាប់យើងដូចគ្នា។
ការស្ដាប់មិនត្រឹមតែបង្កើតការទទួលប៉ុណ្ណោះទេ វាក៏បានជួយយើងឱ្យរកឃើញនូវអ្វីដែលមនុស្សម្នាក់ចង់បាន។
៣. សិទ្ធិអំណាច
” ភាពជាអ្នកដឹកនាំគឺជាឥទ្ធិពល” ។ John C. Maxwell
គ្រប់គ្នាតែងធ្វើតាមមនុស្សម្នាក់ដែលយើងយល់ថា ជាអ្នកមានអំណាច។ ដូចគ្នាដែរប្រសិនបើយើងជាអ្នកដឹកនាំមួយរូបហើយចង់បញ្ចេញសិទ្ធអំណាច យើងមិនចាំបាច់ស្លៀកឯកសណ្ឋានដើម្បីមានឥទ្ធិពលលើអ្នកដទៃ (ទោះបីជាឈុតទាំងនោះជួយក៏ដោយ) ។
ការសិក្សាមួយបានបង្ហាញថា ភ្នាក់ងារអចលនៈទ្រព្យអាចបង្កើនអាជីវកម្មរបស់ពួកគេបាន ១៥% ដោយគ្រាន់តែប្រាប់អ្នកទទួលភ្ញៀវអំពីអ្នកជំនាញ អំពីគុណវុឌ្ឍិរបស់ភ្នាក់ងារមុននឹងផ្ទេរអតិថិជនទៅភ្នាក់ងារ។
យើងក៏អាចធ្វើដូចគ្នា ដោយបង្ហាញសក្ខីកម្មនៅលើគេហទំព័រ ឬសម្ភារៈទីផ្សារព្យួរវិញ្ញាបនបត្រនៅក្នុងការិយាល័យ ឬស្វែងរកការយល់ព្រមពីអ្នកល្បីល្បាញ។
ទោះបីជាយើងខ្វះសិទ្ធិអំណាចពិតប្រាកដក៏ដោយ តែយើងអាចមានគម្រោងលើរឿងទាំងនោះ ដោយការនិយាយប្រកបដោយទំនុកចិត្ត។
៤. ចូលចិត្ត
នេះជាច្បាប់នៃភាពងាយស្រួល៖ ” អ្នកពិតជាមនុស្សដែលល្អបំផុត” ។ Michelle Tillis Lederman
លោកបណ្ឌិតរ៉ូប៊ឺត Cialdini បានចំណាយឥទ្ធិពលស្រាវជ្រាវពេញមួយជីវិត ហើយបានរកឃើញថាភាពចូលចិត្តគឺជាគន្លឹះមួយក្នុងការបង្កើតឥទ្ធិពល។ យើងចូលចិត្តមនុស្សដែលដូចយើង ឬចង់នៅក្បែរមនុស្សដែលធ្វើឲ្យយើងមានអារម្មណ៍ល្អ។
វិធីសាមញ្ញមួយគឺផ្ដល់ការសរសើរដល់មនុស្សនោះ។ ប៉ុន្តែត្រូវសរសើរចេញពីចិត្តនិងភាពស្មោះត្រង់ពិតប្រាកដ។ ធ្វើឱ្យមនុស្សចូលចិត្តយើងតាមវិធីនេះហើយឥទ្ធិពលរបស់យើងនឹងកើនឡើងមិនខាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ success
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ



