Connect with us

សន្តិសុខសង្គម

អភិបាលខេត្តតាកែវ បញ្ជាឲ្យអាជ្ញាធរប្រើកម្លាំងបង្ក្រាបក្រុមក្មេងទំនើង និងចាស់ទំនើងដើម្បីធានាសន្តិសុខ សុវត្ថិភាពសាធារណៈ

បានផុស

នៅ

លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់គណបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងគណបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវប្រើប្រាស់កម្លាំង និងមធ្យោបាយដែលមានស្រាប់ ដើម្បីបង្ការបង្ក្រាបក្រុមក្មេងទំនើង និងចាស់ទំនើង ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដាក់បទបញ្ជារបស់អភិបាលខេត្តតាកែវនាពេលនេះ ក្រោយពីលោកសង្កេតឃើញពីការផ្លាស់ប្ដូរអត្តចរិតរបស់ក្មេងៗមួយចំនួនតូច តាមរយៈការបង្កអំពើហិង្សា អំពើរំខានផ្សេងៗ ដល់ការរស់នៅរបស់អ្នកដទៃនាពេលកន្លងទៅថ្មីៗនេះ។

តាមរយៈសំណេរនៅលើបណ្ដាញសង្គមនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ លោក វ៉ី សំណាង បានសរសេរថា «ដោយសង្កេតឃើញការផ្លាស់ប្ដូរអត្តចរិតរបស់ក្មេងៗមួយចំនួនតូច តាមរយៈការបង្កអំពើហិង្សា អំពើរំខានផ្សេងៗ ដល់ការរស់នៅរបស់អ្នកដទៃ គណបញ្ជាការឯកភាពរដ្ឋបាលខេត្ត គណបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវពង្រឹងគ្រប់យន្តកាដែលមានស្រាប់ ដោយត្រូវប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ក្នុងការបង្ការបង្ក្រាបក្រុមក្មេងទំនើង-ចាស់ទំនើង ដើម្បីធានាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈឲ្យបាន»។

ជាមួយគ្នានេះ លោកអភិបាលខេត្តក៏បានណែនាំឲ្យគ្រប់វត្តអារាម ទីសាធារណៈនានា ហាមលេងល្បែងបាញ់ទឹក-ប៉ាតម្សៅ ដែលជាហេតុនាំឲ្យមានបញ្ហាហិង្សាកើតឡើងជាយថាហេតុ ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម