Connect with us

ព័ត៌មានជាតិ

ករណីគប់ឡានទំនើបនៅម្ដុំវត្តភ្នំ៖សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង៦នាក់ និងបន្តស្វែងរកបក្ខពួក

បានផុស

នៅ

ក្រុមក្មេងទំនើងដែលធ្វើសកម្មភាពវាយនិងគប់រថយន្ត១គ្រឿងម៉ាកអាវតា០៧ស៊េរីឆ្នាំ២០២៥ពណ៌ខ្មៅ បណ្តាលឲ្យរងការខូចខាតក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ជាមួយនឹងម៉ូតូ១គ្រឿង នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវបាននគរបាលជំនាញព្រហ្មទណ្ឌឃាត់ខ្លួនបានចំនួន៦នាក់ហើយ។ នេះបើតាមការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមរបស់ក្រុមព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនាល្ងាចថ្ងៃទី១៨ ខែមេសា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពដដែលក្មេងទំនើងចំនួន៦នោះមានដូចជា១-ម៉ាន់ ទ្បុងថាដា វ័យ១៧ឆ្នាំ, ២- ឯក សុខមាន វ័យ១៧ឆ្នាំ, ៣ -សុខ ជា វ័យ១៨ឆ្នាំ, ៤-  ឆុន រ៉ាយុទ្ធ វ័យ១៧ឆ្នាំ, ៥- នី សាគី វ័យ២០ឆ្នាំ និង៦-នី រ៉ាវី វ័យ២០ ដែលសមត្ថកិច្ចឃាត់ខ្លួនករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ក្មេងទំនេីង (វាយ និងគប់កំទេចរថយន្ត នៅចំណុច ហាងម៉ាស្សាម៉ាយូរ៉ា ផ្លូវលេខ ៤៧ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីម៉ោងប្រហែល៧ និង៣៧យប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៦។


វត្ថុតាងចាប់យកតរួមមានទី១-ដុំថ្មចំនួន០៤ដុំ, ២-ផ្លាកលេខរថយន្តចំនួន០១បន្ទះ។

ក្មេងទំនើងទាំង៦នាក់នេះ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងសាកសួរ និងអនុវត្តតាមនីតិវិធី ព្រមទាំងកំពុងបន្តស្វែងរកបក្សពួកមួយចំនួនបន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម