ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌកំបូល ដឹកនាំកម្លាំងចុះសម្អាតដី លើចិញ្ចើមសួនច្បារ និងតាមមាត់លូលើផ្លូវជាតិលេខ៤
អាជ្ញាធរខណ្ឌកំបូល ចុះយុទ្ធនាការ សម្អាតដីខ្សាច់លើសួនច្បារ និងកាកសំណល់តាមមាត់លូ ក្នុងសង្កាត់ចំនួន ២ នៃខណ្ឌកំបូល ដើម្បីបញ្ចៀសការលិចលង់។ នារសៀលថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ទ្រី ណារ៉េត អភិបាលរងខណ្ឌកំបូល បានដឹកនាំមន្រ្តីក្រោមឪវាទ ចុះធ្វើការសម្អាតដីលើចិញ្ចើមសួនច្បារសាធារណ: និងតាមមាត់លូ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្រ្តសង្កាត់កន្ទោក និងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

លោក ទ្រី ណារ៉េត អភិបាលរងខណ្ឌកំបូល បានអោយដឹងថា ដោយអនុវត្តតាមការណែនាំរបស់លោក ឃឹម ស៊ុនសូដា អភិបាល អភិបាលខណ្ឌកំបូល ដើម្បីចុះយុទ្ធនាការសម្អាតដី ខ្សាច់ ដែលហូរច្រោះនៅលើចិញ្ចើមសួនច្បារសាធារណៈ ព្រមទាំងប្រមូលកាកសំណល់ដែលកកស្ទះតាមមាត់លូ ក៏ដូចជាកែលម្អសោភ័ណភាព បង្កើនអនាម័យបរិស្ថាន បញ្ចៀសការលិចលង់ ដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរតាមដងផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រសង្កាត់កន្ទោក និងសង្កាត់កំបូល។


ជាចុងក្រោយ អាជ្ញាធរខណ្ឌកំបូល អំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករ ដែលរស់នៅតាមសងខាងផ្លូវជាតិលេខ៤ មេត្តាចូលរួមថែរក្សាអនាម័យ វេចខ្ចប់ទុកដាក់កាកសំណល់ឱ្យបានត្រឹមត្រូវ និងកុំបោះសម្រាមចូលក្នុងប្រព័ន្ធលូ ដែលនាំឱ្យស្ទះផ្លូវទឹកហូរ ៕ អត្ថបទ ៖ រដ្ឋា


-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


