ព័ត៌មានជាតិ
វេទិការពិគ្រោះយោបល់ បើកឱកាសឲ្យពលរដ្ឋលើកឡើងពីសំណើរសំណូមពរ និង ទុក្ខកង្វល់ជូនអាជ្ញាធរដើម្បីដោះស្រាយ
វេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់ជាវេទិកា សំខាន់បានបើកឱកាសឲ្យពលរដ្ឋលើកឡើង ពីសំណើរសំណូមពរនិងទុក្ខកង្វល់នានាជូនអាជ្ញាធរ ដើម្បីដោះស្រាយ អោយបានទាន់ពេលវេលា។

នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦នេះ រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦ ធ្វើឡើងក្រោមអធិបតីភាពលោក សែមសក្តិ សិនា ជំនួយការសម្តេចធិបតីនាយករដ្ឋមន្ត្រីតំណាង លោក ឆៃ ស៊ីណារិទ្ធិ ទេសរដ្ឋមន្ត្រីប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌដូនពេញលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌ និង លោក ជា ខេមា អភិបាលខណ្ឌដូនពេញ រួមទាំងលោកលោកស្រី អភិបាលរង មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានរួមទាំង ប្រជាពលរដ្ឋជាច្រើនទៀតផងដែរ។


គណៈគ្រប់គ្រងសាលា និង តំណាងពលរដ្ឋបង្ហាញការយល់ឃើញថា ៖ វេទិកានៅពេលនេះគឺជាភាពស្និទ្ធិស្នាល និងកាន់តែគៀកគិត រវាងរាស្ត្រនិងមន្ត្រីរដ្ឋពិសេសបញ្ហា និង ទុក្ខកង្វល់ដែលចង់បញ្ចេញ ដើម្បីសុំការអន្តរាគមន៍ដោះស្រាយក៏ត្រូវបានយកមកលើក ឡើងនៅក្នុងវេទិកានេះ ដើម្បីមន្ត្រីដោះស្រាយឆ្លើយតបឲ្យបានលឿនរហ័សជូនពួកគាត់។


លោក សែមសក្តិ សិនា ជំនួយការសម្តេចធិបតីនាយករដ្ឋមន្ត្រីតំណាង លោក ឆៃ ស៊ីណារិទ្ធិ ទេសរដ្ឋមន្ត្រីប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌដូនពេញ បានឡើងមានប្រសាសន៍ដាក់ចេញទិសដៅការងារសំខាន់ៗ មួយចំនួនដែលជាគោលដៅការងារចម្បង របស់ថ្នាក់ជាតិជូនដល់អាជ្ញាធរខណ្ឌ ដើម្បីអនុវត្តក្នុងគោលដៅបម្រើពលរដ្ឋនិងរៀបចំសង្គម ឲ្យបានល្អប្រសើរទៅមុខទៀតក្រោមបរិយាកាសប្រកបដោយសុខដុមនីយកម្ម។

លោក ជា ខេមា អភិបាលខណ្ឌដូនពេញ ក៏បានឡើងមានមតិទទួលយកសំណើរ សំណូមពររបស់ប្រជាពលរដ្ឋដើម្បីយកទៅពិភាក្សាបន្តជាមួយមន្ត្រីជំនាញ ក្រោមឱវាទក្នុងការដោះស្រាយបញ្ហាទាំងនេះ ឲ្យបានលឿនរហ័សកុំឲ្យបន្តប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ។
បន្ថែមពីការទទួលយកសំណើរសំណូមពរ លោកអភិបាលខណ្ឌក៏ បានជម្រាបជូនអង្គគណៈអធិបតីផងដែរថា៖ ខណ្ឌដូនពេញ ជាខណ្ឌមួយដែលជាបេះដូង នៃ រាជធានីភ្នំពេញ ដែលបច្ចុប្បន្ននេះមានតំបន់កម្សាន្ត និង ទេសចរណ៍ជាច្រើនក្នុងមូលដ្ឋាន ដែលបានទាក់ទាញទេសចរណ៍ជាតិ និង អន្តរជាតិជាច្រើនមកដើរលេងកម្សាន្ត។ ដូច្នោះហើយ ក្នុងនាមអាជ្ញាធរ គឺចាំបាច់បំផុត ត្រូវតែពង្រឹងកិច្ចការងារការពារសន្តិសុខសុវត្ថិភាព និងរបៀបរៀបរយឲ្យបានល្អ ជូនពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ និងសង្គមជាតិទាំងមូលឲ្យបានល្អបំផុត។


បន្ថែមពីនោះដែរ អាជ្ញាធរខណ្ឌ ក៏បាននឹងកំពុងយកចិត្តទុកដាក់ លើការតាមដានទប់ស្កាត់ និងបង្ក្រាបដាច់ខាតលើបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ស្របតាមគោលជំហរមុតមាំ និងការប្តេជ្ញាខ្ពស់របស់សម្តេចប្រមុខថ្នាក់ដឹកនាំ ក្នុងយុទ្ធនាការបោសសម្អាតបទល្មើសនេះ ឲ្យអស់ចេញពីកម្ពុជា៕ អត្ថបទ ៖ សុភា

រូបតំណាងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams

រូបតំណាងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


