ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីចង់ជំរុញការអភិវឌ្ឍឧស្សាហកម្មហ្គាសក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូល
រដ្ឋមន្ត្រីក្រសួងថាមពល និងធនធានរ៉ែឥណ្ឌូណេស៊ី លោក Bahlil Lahadalia បានសង្កត់ធ្ងន់ពីតម្រូវការនៃការអភិវឌ្ឍឧស្សាហកម្មហ្គាស (LPG) ក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Antara ។

លោកបានថ្លែងកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា៖ «យើងត្រូវអភិវឌ្ឍឧស្សាហកម្ម LPG ដោយប្រើប្រាស់ឧស្ម័ន C3 (ប្រូប៉ាន) និង C4 (ប៊ុយតាន) ហើយយើងក៏ត្រូវការជំរុញបណ្តាញហ្គាសក្នុងផ្ទះ ដើម្បីផ្គត់ផ្គង់តម្រូវការរបស់មនុស្សផងដែរ»។
លោករដ្ឋមន្ត្រីដដែលបន្តថា ការប្រើប្រាស់ហ្គាសក្នុងស្រុកក្នុងឥណ្ឌូណេស៊ី មានប្រហែល ៨ លានតោន/ឆ្នាំ យ៉ាងណាមិញ ឧស្សាហកម្មក្នុងស្រុក ផលិតបានត្រឹមតែ ១,៤ លានតោន/ឆ្នាំ ប៉ុណ្ណេះ។ ដូច្នេះ ឥណ្ឌូណេស៊ីត្រូវនាំចូលហ្គាស ប្រមាណពី ៦-៧ លានតោន ជារៀងរាល់ឆ្នាំ ដែលបណ្ដាលឱ្យលោកប្រធានាធិបតី ប្រាបូវូ ស៊ូប៊ីយ៉ានតូ ជំរុញកិច្ចប្រឹងប្រែងកាត់បន្ថយការនាំចូល។

លោក Lahadalia បានពន្យល់ថា ការអភិវឌ្ឍឧស្សាហកម្មហ្គាសមានសារៈសំខាន់ក្នុងការរក្សាតុល្យភាពសេដ្ឋកិច្ច និងបង្រួមឱនភាពនៅក្នុងសមតុល្យពាណិជ្ជកម្ម និងរូបិយវត្ថុអន្តរជាតិ។
បច្ចុប្បន្ននេះ ឥណ្ឌូណេស៊ីចំណាយប្រាក់អន្តរជាតិយ៉ាងច្រើនលើការនាំចូលហ្គាស ប្រហែល ២៧,៥ ប៊ីលានដុល្លារ/ឆ្នាំៗ ដើម្បីទិញប្រេង និងឧស្ម័ន រួមទាំងហ្គាស LPG ផងដែរ។ តួលេខនេះមានផលប៉ះពាល់ដោយផ្ទាល់ទៅលើសមតុល្យពាណិជ្ជកម្ម និងការទូទាត់របស់ប្រទេស ដែលទាមទារឱ្យមានការអភិវឌ្ឍក្នុងស្រុកដើម្បីដោះស្រាយ៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


