Connect with us

សន្តិសុខសង្គម

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទទួលបានជនបរទេសជិត១០០០នាក់ពីខេត្តចំនួន ៣ ពាក់ព័ន្ធករណី ONLINE SCAMS និងស្នាក់នៅខុសច្បាប់

បានផុស

នៅ

នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកអន្តោប្រវេសន៍ កាលពីថ្ងៃអាទិត្យ ទី១០ឧសភា បានទទួលជនបរទេសសរុបចំនួន ៩៩៤នាក់ ពីបណ្ដាខេត្តចំនួន៣ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងលួចស្នាក់នៅខុសច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនបរទេសទាំង ៩៩៤នាក់នេះ ក្នុងនោះមានស្រី ៧៤នាក់ និង ១៦សញ្ជាតិ (ចិន ចិនតៃវ៉ាន់ ឥណ្ឌូនេស៊ី ថៃ មីយ៉ាន់ម៉ា ឡាវ ហ្វីលីពីន វៀតណាម ប៉ាគីស្ថាន បង់ក្លាដេស នេប៉ាល់ ឥណ្ឌា កេនយ៉ា ហ្គាណា លីបេរីយ៉ា និងកូរ៉េខាងត្បូង)។ ជនបរទេសទាំងនេះត្រូវបានបញ្ជូនពីស្នងការដ្ឋាននគរបាលខេត្តចំនួន៣ រួមមាន ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ និងព្រះសីហនុ បន្ទាប់ពីកម្លាំងជំនាញបើកប្រតិបត្តិការបង្ក្រាបករណី ONLINE SCAMS ទ្រង់ទ្រាយធំ។

ជនបរទេសទាំង៩៩៤នាក់ ត្រូវបានយកមករក្សាទុកនៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដើម្បីបន្តនីតិវិធី នៅមណ្ឌលត្រៀមបណ្តេញចេញបាទីជាលើកដំបូង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម