សន្តិសុខសង្គម
ធាក់ផ្តួលម៉ូតូយុវជនម្នាក់នៅមុខអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ សង្ស័យករណីប្លន់តែមិនបានសម្រេច
ជនសង្ស័យមួយក្រុមជិះម៉ូតូជាច្រើនគ្រឿងដេញធាក់ផ្តួលម៉ូតូយុវជនម្នាក់សង្ស័យប៉ងប្លន់យកម៉ូតូតែមិនបានសម្រេចបណ្ដាលឲ្យជនរងគ្រោះដួលរងរបួសធ្ងន់ធ្ងរ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០ យប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចមុខអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញយុវជនម្នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងស៊េរីឆ្នាំ២០២២ ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1IY-5596ធ្វើដំណើរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នា៧ទៅ៨នាក់ជិះម៉ូតូចំនួន៤គ្រឿងមកពីក្រោយ បានមកធ្វើសកម្មភាពធាក់ផ្តួលម៉ូតូជនរងគ្រោះបណ្តាលដួលបោកទៅនឹងថ្នល់បណ្ដាលជនរងគ្រោះរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុគេឃើញវត្តមានកម្លាំងសមត្ថកិច្ចបានចុះមកដល់ចំណុចទីតាំងកន្លែងកើតហេតុ រួចបានយកម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ រងរង់ចាំប្រគល់ជូនសាច់ញាតិវិញ។
គួរបញ្ជាក់ផងដែរ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ចាប់ពីចំណុចមុខអាកាសយាន្ដដ្ឋានអន្តរជាតិភ្នំពេញ រហូតដល់ចំណុចមុខផ្សារពោចិនតុង តែងតែមានជនសង្ស័យបានធ្វើសកម្មភាពកាប់ប្លន់យកស្លាកលេខម៉ូតូ និងវាយជនរងគ្រោះឲ្យរងរបួសជាញឹកញាប់ ធ្វើឲ្យពលរដ្ឋមានការព្រួយបារម្ភពេលធ្វើដំណើរឆ្លងកាត់នៅតំបន់នេះ។

ពលរដ្ឋស្នើដល់លោក ម៉ន វុទ្ធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ មេត្តាដាក់កម្លាំងល្បាតក្នុងមូលដ្ឋានងាយរងគ្រោះនេះផង ដើម្បីអនុវត្តតាមគោលនយោបាយ ភូមិ សង្កាត់មានសុវត្ថិភាព៕
អត្ថបទ៖ សុខា

-
កីឡា១២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


