Connect with us

សន្តិសុខសង្គម

ប្រទះឃើញសពបុរសម្នាក់ក្នុងព្រៃ សមត្ថកិច្ចសង្ស័យជាករណីឃាតកម្ម

បានផុស

នៅ

សព​បុរស​ម្នាក់មាន​សភាព​ស្អុយរលួយ ត្រូវបាន​អ្នកភូមិ​ប្រទះឃើញ​ស្លាប់​នៅក្នុង​ព្រៃ​កាលពី​ព្រឹក​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ព្រែក​ចំឡាក់ ឃុំ​កញ្ជរ ស្រុក​ឆ្លូង ខេត្តក្រចេះ​ដោយកម្លាំងជំនាញដាក់ការ​សង្ស័យ​ថា ជាករណីឃាតកម្ម។

សមត្ថកិច្ច​បាន​ឧ្យ​ដឹងថា បុរសរងគ្រោះ​មានឈ្មោះ អ៊ិន វាសនា អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​។ នៅនឹងកន្លែង​កើតហេតុ កម្លាំងជំនាញបាន​ប្រទះឃើញ​ម៉ូតូ​មួយគ្រឿង​បន្សល់​ទុកចោល ខណៈ​សាកសព​ត្រូវបាន​សន្និដ្ឋានថា អាច​ស្លាប់​រយៈពេល​ជាច្រើន​ថ្ងៃ​មកហើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីនេះ​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​បានដាក់​ការសង្ស័យថា ជា​អំពើ​ឃាតកម្ម ដែល​បង្កឡើង​ដោយ​ជន​មិន​ស្គាល់មុខ ។​

ពាក់ព័ន្ធ​ករណីនេះ កម្លាំងជំនាញកំពុងបើក​ការ​ស៊ើប​អង្កេត​ដើម្បី​ស្រាវជ្រាវ​រកជនដៃដល់ ដើម្បីយកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម