Connect with us

សន្តិសុខសង្គម

សំណង់មិនរៀបរយ៥ខ្នងផ្ទះ ត្រូវអគ្គិភ័យឆាបឆេះគ្មានសល់នៅសង្កាត់ច្បារអំពៅ២

បានផុស

នៅ

ផ្ទះ​ឈើ​ប្រក់សង្ក័សី​តូចៗ ចំនួន​៥​ខ្នង​ផ្ទះ ត្រូវ​អគ្គិភ័យ​ឆាបឆេះបំផ្លាញ​អស់​ហ្មត់​គ្មាន​សល់ កាលពី​វេលា​ម៉ោង២០​និង​១៥​នាទី យប់​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវលំ ភូមិ​ដើ​មចាន់ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រព​ភ​ព័ត៌មានអោយដឹងថា នៅមុន​កើតហេតុ គឺមាន​អណ្តាតភ្លើង​ឆាបឆេះ​ចេញពី​ផ្ទះមួយដែល​មាន​ម្ចាស់​ឈ្មោះ ស៊ុ​ក គ្រៀវ ភេទ​ស្រី អាយុ៤៦​ឆ្នាំ មុខរបរលក់​កាហ្វេ បង្កអោយមាន​ជា​អណ្តាតភ្លើង​ឆាបឆេះ​រាលដាល​ដល់ផ្ទះ​ជាប់​នោះ​ជា​បន្តបន្ទាប់ ហើយ​កាន់តែខ្លាំង​ឡើង​តែម្តងទៅ ។

បន្ទាប់ពី​មានការ​ឆាបឆេះ កម្លាំង​អាជ្ញាធរ​មូលដ្ឋានរួមទាំង​រថយន្ត​ពន្លត់អគ្គីភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ជាច្រើន​គ្រឿង​បាន​ចុះ​អន្តរាគមន៍ធ្វើ​ការបាញ់​ពន្លត់​អណ្តាតភ្លើង ។ ក្រោយ​ការខិតខំ​ប្រមាណ​កន្លះ​ម៉ោង​រួចមកឃើញថា អណ្តាតភ្លើងបាន​រលត់​សូន្យសុង​ទៅវិញ​១០០​ភាគរយ ដោយបាន​បំផ្លាញ​ផ្ទះ​អស់​ចំនួន​៥​ខ្នង​ផ្ទះ ។

លោក ញាណ ចាន់​សោភា នាយក​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ បាន​ប្រាប់​ឲ្យ​ដឹងថា ចំពោះ​មូលហេតុ នៃ​ការឆាបឆេះ បណ្តាលមកពី​ការឆ្លង​ចរន្ត​អគ្គីសនី​។ លោក​បន្តថា ក្នុងករណី​ដដែល​នេះ កម្លាំង​ជំនាញ​បាន​ប្រើប្រាស់រថយន្ដ​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ អស់៣​ឡាន និងរថយន្ត​ពន្លត់​អគ្គិភ័យ​របស់​សាលាខណ្ឌ​ច្បារអំពៅ​១​គ្រឿង​ផងដែរ ៕

អត្ថបទ៖ លី​ហេង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១១ នាទីutes មុន

ដើមចំប៉ាអាយុជាង ៤០ ឆ្នាំ មានតម្លៃ​ជា​ប្រវត្តិសាស្រ្ត ត្រូវបានអាជ្ញាធរខេត្តក្រចេះក្រុមពាលី​សុំ​សេចក្តីសុខ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៤៣ នាទីutes មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១៦មេសា

អគ្គិភ័យ
សន្តិសុខសង្គម២ ម៉ោង មុន

យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ​១៦ខ្នងនៅខណ្ឌឬស្សីកែវ

ព័ត៌មានជាតិ១១ ម៉ោង មុន

បណ្ឌិត លី ឆេង​ ​​អរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ សម្តេច  ហ៊ុន សែន  ដែល​​គាំទ្រ និង​ផ្តល់​ឱកាស​យ៉ាង​ពេញ​លេញ​ដល់វិស័យអប់រំផ្នែកឯកជន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

ព័ត៌មានជាតិ២០ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

អគ្គិភ័យ
សន្តិសុខសង្គម២ ម៉ោង មុន

យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ​១៦ខ្នងនៅខណ្ឌឬស្សីកែវ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម