សន្តិសុខសង្គម
ខឹងឪពុកមិនចូលដណ្តឹងប្រពន្ធឲ្យ ដុតផ្ទះឆេះខ្ទេច
បុរសវ័យ២៥ឆ្នាំម្នាក់ ដោយសារតែខឹងរឿងឪពុកមិនចូលស្ដីដណ្ដឹងប្រពន្ធឲ្យ សម្រចចិត្តដុតផ្ទះឆេះខ្ទេចទាំងស្រុង។
ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១៨និង២៥នាទី ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ នៅចំណុចភូមិ២ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ។

របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះមានទំហំ៦ម៉ែត្រ×៧ម៉ែត្រ ធ្វើពីឈើដំបូលប្រក់ស័ង្កសីជញ្ជាំងក្តា តែពុំមានខូចខាតសម្ភារៈអ្វីនោះទេ (ផ្ទះទុកចោល)។
បុរជាម្ចាស់ផ្ទះមានឈ្មោះ ឃិន សុភា ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។ ចំណែកជនបង្ករឈ្មោះ ប៊ុន ឡេង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ) ដោយសារខឹងឪពុកមិនស្ដីដណ្តឹងប្រពន្ធឲ្យខ្លួន ក៏ដុតផ្ទះបណ្ដាលអោយឆេះខូចខាតទាំងស្រុង។

ក្នុងប្រតិបត្តិការនេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងច្រេស បានសហការណ៍ជាមួយកម្លាំងជំនាញពន្លត់អគ្គិភ័យ នៃអធិការដ្ឋាននគរបាលស្រុកកូនមុំ ចុះដល់កន្លែងកើតហេតុដើម្បីជួយសង្ក្រោះពន្លត់អគ្គិភ័យ និងបានប្រើប្រាស់ទឹកអស់ចំនួន០២រថយន្តស្មើរនិង៩០០០លីត្រ តែសង្គ្រោះមិនបាន៕
អត្ថបទ៖ សុខុម

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


