សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យ៥នាក់ ក្រោយឆក់ទូរស័ព្ទពីនារី២នាក់បានសម្រេច
ជនសង្ស័យចំនួន៥នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារី២នាក់បានសម្រេច កាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ ថេត ប៉ុនថេង ភេទប្រុសអាយុ២១ឆ្នាំ មុខរបរជាងសាក់ ស្នាក់នៅភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ទី២ឈ្មោះ នូ ប៉ូរិន ភេទប្រុសអាយុ២០ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ទី៣ឈ្មោះ សំអាង សុវណ្ណរ៉ា ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ ទី៤ឈ្មោះ ចាន់ ចែ ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរជាងម៉ូតូ ស្នាក់នៅភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ ទី៥ឈ្មោះ ឃុន សុខឃៀង ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរលក់គ្រឿងសំណង់ ស្នាក់នៅសង្កាត់អូបែកក្អម ខណ្ឌសែនសុខ ។ ចំណែកជនរងគ្រោះមានឈ្មោះ សឿង សុភ័ក្ត្រនាថ ភេទស្រីអាយុ១៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅសង្កាត់អូបែកក្អម ខណ្ឌសែនសុខ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាក ឃ្យូប៉ិក ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1HY 1783 ឌុបមិត្តភ័ក្ដិម្នាក់មកពីផ្សារដើមគរ បំណងជួបអតិថិជនម្នាក់ទៀតខណៈឈប់ម៉ូតូទាក់ទងទៅអតិថិជន ស្រាប់តែមានជនសង្ស័យ៣នាក់ជិះម៉ូតូហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1IS 6948 ធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេចរួចព្យាយាមគេចខ្លួន តែត្រូវជនរងគ្រោះដេញពីក្រោយនិងស្រែកថា ចោរៗ ភ្លាមនោះក៏ជួបកម្លាំងល្បាតឃាត់ខ្លួនបានភ្លាមៗតែម្តង និងបន្តស្រាវជ្រាវតាមចាប់បក្ខពួកបន្តទៀតសរុប៥នាក់។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដើម្បីចាត់ការតាមច្បាប់៕
អត្ថបទ៖ សុខា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


