សន្តិសុខសង្គម
បង្ក្រាបខារ៉ាអូខេមួយកន្លែង បង្កប់កន្លែងជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួន មនុស្ស ៤០ នាក់
សមត្ថកិច្ចចុះឆ្មក់បង្ក្រាប និងឃាត់ខ្លួនមនុស្ស ១១ នាក់ ខណៈពួកគេកំពុងប្រើប្រាស់គ្រឿងញៀន នៅវេលាម៉ោង ១២ យប់រំលងអធ្រាត្រឈានចូលថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២ នៅទីតាំងខារ៉ាអូខេយីហោ”ហាយក្លាស””HightClass” ស្ថិតនៅភូមិរំចេក ៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ។

លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការខេត្តបានឲ្យដឹងថា ការចុះបង្ក្រាបករណីខាងលើនេះ អនុវត្តតាមការណែនាំពីលោកស្នងការនិងស្របតាមការសម្របសម្រួលលើនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានដឹកនាំកម្លាំងការិយាល័យសហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលមានលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការបានចុះប្រតិបត្តិការឆ្មក់ចូលបង្ក្រាប ករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនតែម្តង ក្នុងបទល្មើសជាក់ស្ដែង នៅចំណុចទីតាំងខារ៉ាអូខេខាងលើ ដែលក្នុងនោះបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ៤០ នាក់ នាំមកកាន់ស្នងការដ្ឋាននគរបាលដើម្បីធ្វើការសាកសួរស្រាវជ្រាវ។


ប្រភពបន្តថា ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចនគរបាល ដកហូតវត្ថុតាងបានដូចជា ថ្នាំញៀនប្រភេទកេតាមីន(KETAMINE) ២ ថង់ ទម្ងន់ ១,៤០ ក្រាម(ទាំងសំបក), ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ី(MDMA) ២ គ្រាប់ និង ២ កំណាត់ទម្ងន់ ០,៨៨ ក្រាម, ប្រាក់ដុល្លារ ២,៤៥០ ដុល្លារ និងប្រាក់រៀលចំនួន ៦,១០០ ,០០០ រៀល(ប្រាំមួយលានដប់ម៉ឺនរៀល)។
ក្រោយពីសមត្ថកិច្ចជំនាញធ្វើការសាកសួរស្រាវជ្រាវបានរកឃើញថា មានជនសង្ស័យ ១១ នាក់ ស្រី ១ នាក់ ដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀនខាងលើនេះ ដែលសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់រីឯអ្នកដែលមិនពាក់ព័ន្ធក្នុងករណីនេះ ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅវិញ៕

អត្ថបទ៖ សៅ សារិទ្ធ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


