សន្តិសុខសង្គម
បង្ក្រាបក្មេងទំនើង២៦នាក់ រកឃើញម្នាក់វិជ្ជមានកូវីដ-១៩
ក្រោមការបញ្ជារបស់លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងក្រោមការសម្របសម្រួលពីលោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តស្ទឹងត្រែង បានចុះបង្ក្រាបក្មេងទំនើងរយៈពេលបីថ្ងៃចាប់ពីថ្ងៃ២១ ដល់ថ្ងៃទី ២៣កុម្ភៈ ឃាត់ខ្លួនក្មេងទំនើងចំនួន២៦នាក់។

លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ក្រុមក្មេងទំនើងដែលសមត្ថកិច្ចបង្ក្រាបខាងលើ តែងតែជិះម៉ូតូដេញគ្នា ប្រសេកប្រសាចតាមដងផ្លូវនៅពេលយប់ ប្រើហិង្សានិងរំខានដល់ការរស់នៅ ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច។
លោកឧត្តមសេនីយ៍ត្រីបានបន្តឲ្យដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបក្មេងទំនើងរយៈពេលបីថ្ងៃកម្លាំងអាវុធហត្ថបានឃាត់ខ្លួនក្មេងទំនើងចំនួន២៦នាក់ ដកហូតម៉ូតូអត់ពន្ធកែច្នៃខុសលក្ខណៈបច្ចេកទេស១១គ្រឿងនិងកាំបិតចំនួន២ផងដែរ។

លោកឧត្តមសេនីយ៍ត្រីបន្តថា ក្នុងចំណោមក្មេងទំនើងចំនួន២៦នាក់ ៥នាក់ពាក់ព័ន្ធនឹងប្រើប្រាស់គ្រឿងញៀន និង៨នាក់ពាក់ព័ន្ធក្នុងករណីប្រើហិង្សាដោយចេតនា ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្ទឹងត្រែង។ចំណែក ៨នាក់ផ្សេងទៀតត្រូវបានធ្វើការអប់រំឲ្យអាណាព្យាបាលមកធានាយត្រឡប់យកទៅវិញ។

ក្នុងនោះក៏មានជនសង្ស័យម្នាក់ជាអនីតិជនអាយុ១៦ឆ្នាំធ្វើតេស្តរហ័សវិជ្ជមានជំងឺកូវីត-១៩ ករណីនេះត្រូវបានលោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងឱ្យគ្រូពេទ្យយកទៅព្យាបាលនៅមណ្ឌល និងឱ្យឪពុកម្តាយធ្វើការធានាពេលព្យាបាលជាសះស្បើយត្រូវយកមកបង្ហាញខ្លួនចំពោះមុខសមត្ថកិច្ចដើម្បីបន្តនីតិវិធី៕
អត្ថបទ៖ ងិនលីម

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


