Connect with us

សន្តិសុខសង្គម

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋក្នុងបុរីមួយកន្លែងនៅចាក់អង្រែលើ

បានផុស

នៅ

តាមសេចក្ដីរាយការណ៍នៅមុននេះបន្តិចព្រឹក​ថ្ងៃទី១៦​ ខែមីនា​​ ឆ្នាំ២០២២ មានករណីអគ្គិភ័យកំពង់ឆេះផ្ទះប្រជាពលរដ្ឋ ​ ​មួយកន្លែង​ដែលស្ថិតបណ្ដោយផ្លូវ​៣៧១​ សង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។

ប្រភពបានបន្តថា ​រថយន្ដត​ពន្លត់​អគ្គីភ័យជាច្រើនគ្រឿង​បាន​កំពុង​​​ជួយ​អន្តរាគមន៍​នៅ​កន្លែង​កេីត​ហេតុ​។

តាមប្រភពមន្ត្រីសមត្ថកិច្ចអោយដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ប៊ុន លិការ ភេទស្រី អាយុ២៧ឆ្នាំ មុខរបរអ្នកលក់ក្រដាសសែនចូលឆ្នាំចិន ។ ផ្ទះឆាបឆេះជាប្រភេទសំណង់ សង់ឡើងពីថ្មប៉េតុង ទំហំ ៤ម៉ែត្រ x ១៦ម៉ែត្រ ។

យោងតាមប្រភពព័ត៌មាន អោយដឹងថា នៅមុនកើតហេតុមានផ្សែងខ្មួរខ្មាញ់ហុយចេញពីខាងក្នុងផ្ទះ ខណះម្ចាស់ផ្ទះមិននៅ ។ លុះមិនបានប៉ុន្មានផង ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅចេញមកក្រៅ និងរាលដាលដល់រថយន្ត០២គ្រឿងដែលចតនៅខាងមុខផ្ទះទៅទៀត បង្កអោយអណ្តាតភ្លើងកាន់តែឆាបឆេះខ្លាំងឡើងៗ ។

ភ្លាមៗបន្ទាប់ពីកើតហេតុ កម្លាំងអាជ្ញាធរមូលដ្ឋាន រួមទាំងរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង បានចុះអន្តរាគមន៍ដល់ទីតាំងខាងលើ នឹងបានធ្វើកិច្ចអន្តរាគមន៍បាញ់ទឹកទប់ស្កាត់អណ្តាតភ្លើង ។ ក្រោយការអន្តរាគមន៍ប្រមាណ១ម៉ោងរួចមក អណ្តាតភ្លើងបានរលត់សូន្យសុងទៅវិញ ដោយបានបំផ្លាញទ្រព្យសម្បត្តិនៅខាងក្នុងផ្ទះអស់ហ្មត់ទាំងស្រុង និងបានឆាបឆេះបំផ្លាញអស់រថយន្ត០២គ្រឿងផងដែរ មួយគ្រឿងម៉ាកតាកូម៉ា និងមួយគ្រឿតទៀត ម៉ាកកូរ៉ូឡា ។ ក្នុងនោះ មិនមានការរាលដាលដល់លំនៅឋាន នៅជាប់ខាងឡើយ ។

ក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់សរុប២៩គ្រឿង ទើបអាចគ្រប់គ្រងស្ថានការណ៍ បាន១០០ភាគរយ ៕

អត្ថបទ៖ លីហេង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម