Connect with us

សន្តិសុខសង្គម

អគ្គិភ័យឆេះបន្ទប់អគារនាគទិព្វ១នៅក្រុងប៉ោយប៉ែតសមត្ថកិច្ចប្រើពេលមួយម៉ោងទើបគ្រប់គ្រងបាន

បានផុស

នៅ

បន្ទប់មួយនៅក្នុងអគារ នាគទិព្វ១ ក្នុងក្រុងប៉ោយប៉ែតត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កាការភ្ញាក់ផ្អើលដល់កម្លាំង​សមត្ថកិច្ចចេញ​រថយន្ដ​ពន្លត់​អគ្គិភ័យជួយអន្តរាគមន៍​ដោយប្រើបេលមួយម៉ោងទើបគ្រប់គ្រងស្ថានការណ៍បាន។

ករណីគ្រោះអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង៤និង៣៥នាទីល្ងាច ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ នៅចំណុចអគារនាគទិព្វ១ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គាត ហ៊ុល បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុបន្ទប់មួយក្នុងអគារនាគទិព្វ១ ត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្ដពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលបាលក្រុងប៉ោយប៉ែត រថយន្ដពន្លត់​របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងរថយន្ដពន្លត់អគ្គិភ័យរបស់កាស៊ីណូត្រូពីកាណា មកជួយបាញ់ពន្លត់១ម៉ោងក្រោយមក​ទើប​ភ្លើង​រត់អស់ទាំងស្រុងមិនឆ្លងដល់បន្ទប់ផ្សេងៗទៀតឡើយ។

លោក គាត ហ៊ុល បានឲ្យដឹងបន្តទៀតថា ​បើតាមមន្ត្រីជំនាញបាននិយាយថា ភ្លើងដែលឆេះអគារនាគទិព្វ១នេះ ​ប្រហែលមកពីឆ្លងចរន្ដ​អគ្គិសនី ចំណែកទ្រព្យសម្បត្តិខូចខាតស្មានមិនទាន់ដឹងនៅឡើយ សំខាន់ពុំមានមនុស្សរងរបួសក្នុងហេតុការណ៍នោះ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម