Connect with us

សន្តិសុខសង្គម

ផឹកស្រវឹងរករឿងឪពុកម្ដាយដុតផ្ទះចោល និងគំរាមវាយបងប្អូនណាដែលហ៊ានចូលពន្លត់

បានផុស

នៅ

បុរសវ័យ៣៣ឆ្នាំម្នាក់ បន្ទាប់ពីផឹកស្រាស្រវឹងមករករឿងឪពុកម្ដាយ និងដុតផ្ទះឆេះខ្ទេច ថែមទាំងគំរាមវាយបងប្អូនណាដែលហ៊ានចូលពន្លត់ភ្លើង។ ករណីនេះបានកើតឡើងកាលពីថ្ងៃសៅរ៍ ទី០២ ខែមេសា ឆ្នាំ២០២២​ វេលាម៉ោង​០៩និង៤៥នាទី​ នៅចំណុចភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

យោងតាមរបាយការណ៍សមត្ថកិច្ចឲ្យដឹងថា ជនបង្កមានឈ្មោះ ជា ដារី ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ត្រូវជាកូនបង្កើតរបសជនគ្រោះឈ្មោះ ជា សំអាន ភេទ​ប្រុស អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ សំ ខុន ភេទ​ស្រី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ បានដុតបំផ្លាញផ្ទះ​ទំហំ ៦x១០​ មែត្រ​ ធ្វើអំពីរ ឈើប្រកស័ង្គសី​ ឆេះខ្ទេចទាំងស្រុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍បានបញ្ជាក់ថា ក្រោយពីបានទទួលពត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរបានសហការណ៍ជាមួយកម្លាំងស្រុក អាជ្ញាធរ និងប្រជាការពារ បានចុះទៅដល់កន្លែងកើតហេតុ ក៍ប៉ុន្តែផ្ទះត្រូវបានឆាបឆេះអស់​មុនសមត្ថកិច្ចចុះមកដល់​ និងសុំអន្តរាគមន៍ពីលោកអធិការយករថយន្តពន្លត់អគ្គីភ័យស្រុកកៀនស្វាយ ចេញជួយអន្តរាគមន៍មិន​ឲ្យ​រាលដាលដល់​ផ្ទះ​អ្នក​ក្បែរ​ខាងនោះទេ​ និងមិនបណ្តាលអោយមានអ្នក​គ្រោះថ្នាក់​ដល់អាយុជីវិតមនុស្សឡើយ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ករណីនេះគឺបណ្តាលមកពីជនបង្កត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ ផឹកស្រាស្រវឹងមករករឿងឱពុកម្ដាយហើយ​ដុតផ្ទះ​តែម្តង​ និងបានគំរាមនិងវាយបងប្អូនហាមមិនអោយចូល​ពន្លត់ពេលផ្ទះឆេះសន្ធោសន្ធៅទើបរត់គេចខ្លូនបាត់។

កងកម្លាំង​អន្តរាគមន៍​បង្ការ​ពន្លត់​អគ្គិភ័យ​បាន​ប្រើ​ប្រាស់​រថយន្តអគ្គិភ័យ​អធិការដ្ឋាន​នគរបាលស្រុកគៀនស្វាយចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១​រថយន្ត​ ទើបរលត់ជាស្ថាពរនៅវេលាម៉ោង១០និង០៣​នាទី​យប់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម