សន្តិសុខសង្គម
ឃុំខ្លួនស្ត្រីអាជីវករលក់ផលិតផលតាមអនឡាញម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្នពីបទឆបោក
ភ្នំពេញ ៖ លោក រស់ សាម៉ីឌី ចៅក្រមស៊ើបសួរសាលាដំ បូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានចេញដីកាសម្រេចឃុំខ្លួនស្ត្រីម្នាក់ជាអាជីវករលក់ផលិតផ លតាមអនឡាញ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទឆបោក។
ស្ត្រីរូបនោះឈ្មោះ អាន ធីតា អាយុ២៨ ឆ្នាំ មានទីលំនៅពេលឃាត់ខ្លួនផ្ទះលេខ៣០ ផ្លូវលេខ៤១៥ សង្កាត់បឹងកក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដីកាឃុំខ្លួនបានដាក់ឲ្យជនត្រូវចោទស្ថិតនៅក្រោមការពិនិត្យពីបទឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ តាមបញ្ញាត្តិមាត្រា ៣៧៧ និង មាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។
ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនដល់លំនៅឋាន តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោក រស់ សាម៉ីឌី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធលើបណ្តឹងរបស់ឈ្មោះ លឹម ស្រីពេជ្រ។
កញ្ញា សុង ឆវ័ន្ត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បានចេញដីកាកោះឲ្យជនសង្ស័យចូលខ្លួនទៅស្ថាប័នអយ្យការ ដើម្បីសាកសួរបំភ្លឺពីដំណើររឿងពាក់ពន្ធលើបណ្តឹង៤ បទល្មើស ៖
១.បទ ឆបោក.
២.បទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ៣.បទ សមគំនិតក្នុងអំពើក្លែងបន្លំអត្តសញ្ញាណតតិយជន និង ៤.បទ បរិហារកេរ្តិ៍ជាសាធារណៈ។
តាមពាក្យបណ្តឹងរបស់ជនរងគ្រោះបានបញ្ជាក់ថា កាលពីថ្ងៃទី ៣១ ខែមករា និងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ជនសង្ស័យឈ្មោះ អាន ធីតា និងប្តី បានប្រើឧបាយកលទុច្ចរិត ទៅបញ្ចុះបញ្ចូល ដើម្បីសុំខ្ចីប្រាក់ពីដើមបណ្តឹង(លីម ស្រីពេជ្រ)ប្រមាណ ៣០០០ ដុល្លារអាមេរិក ថាយកទៅធ្វើដើមទុនប្រកបមុខរបររកស៊ី និងដោះ ស្រាយធុរៈជាបន្ទាន់ ។ ហើយការខ្ចីប្រាក់នោះក្នុងរយៈពេល ៣ ខែ ដោយឈ្មោះ អាន ធីតា និងប្តី បានសន្យាថា ទូទាត់សងឲ្យគ្រប់ចំនួនវិញ ។ លុះដល់ថ្ងៃកំណត់អ្នកទាំងពីរមិនមានប្រាក់សងទៅដើមបណ្តឹងទេ តែបានអះអាងសុំសងប្រាក់តាមរយៈមូលប្បទា នប័ត្រមួយសន្លឹករបស់ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ លេខ៣៧៨ ៤៨៥ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ មានទឹកប្រាក់ចំនួន ២០ ០០ ដុល្លារអាមេរិក និងប្រាក់សុទ្ធបន្ថែមចំនួន១០០០ ដុល្លារអា មេរិក មិនឲ្យផុតពីថ្ងៃទី១៥ ខែ៣ នោះឡើយ ។ ប៉ុន្តែដល់ថ្ងៃបរិច្ឆេតកំណត់ត្រូវបើកប្រាក់ ស្រាប់តែខាងធនាគារបញ្ជាក់ថា មូលប្បទានប័ត្រខាងលើនេះ គ្មានសាច់ប្រាក់ទេ (សែកស្អុយ) ។ ពាក្យបណ្តឹងបញ្ជាក់ទៀតថា បន្ទាប់មកដើមបណ្តឹងបានព្យាយាមទាក់ ទងទៅឈ្មោះ អាន ធីតា និងប្តី តែអ្នកទាំងពីរបានប្រើពាក្យមិនសមរម្យ និងជេរប្រមាថមកលើដើមបណ្តឹងជាច្រើន ថែមទាំងបោះសម្តីឲ្យទៅប្តឹងដល់ណាក៏ប្តឹងទៅ ។ មិនតែប៉ុណ្ណោះឈ្មោះ អាន ធីតា បានប្រើប្រាស់គណនីហ្វេសប៊ុក ឈ្មោះ ស្រី គុជ ធ្វើការបរិហារកេរ្តិ៍ដើមបណ្តឹងជាសាធារណៈ និងប្រឌិតរឿងប្រើពាក្យអសុរស់ជាច្រើនដើម្បីបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះដើមបណ្តឹង រួមទាំងភ្ជាប់និងរូបថតរបស់ដើមបណ្តឹងផងដែរ។
ជាងនេះទៅទៀតឈ្មោះ អាន ធីតា ដដែលក៏បានក្លែងបន្លំអត្តសញ្ញាណរបស់ដើមបណ្តឹង ដោយប្រើគណនីហ្វេសប៊ុក ឈ្មោះ Pich Ma Yaa ដាក់រូបភាពដើមបណ្តឹងលើប្រូហ្វាល់ហ្វេសប៊ុក ស្រដៀងនិងគណនី ហ្វេសប៊ុក របស់ដើមបណ្តឹងឈ្មោះ Ma Yaa មកធ្វើការបរិហាកេរ្តិ៍ដើមបណ្តឹងជាសាធារណៈបន្ថែមទៀត ជាមួយហ្វ្រេនក្នុងហ្វេសប៊ុក ជា ច្រើនដោយប្រើពាក្យមិនសមរម្យក្នុងគោលបំណងឲ្យមតិសាធារណៈជនយល់ច្រឡំ ថាគណនីហ្វេសប៊ុករបស់ដើមបណ្តឹង និងដើម្បីឲ្យដើមបណ្តឹងមានបញ្ហាជាច្រើនជាមួយអ្នកដទៃទៀត។
ពាក្យបណ្តឹងនោះក៏បានសំណូមពរ ១.សុំឲ្យតុលាការមេត្តា ធ្វើការឃាត់ខ្លួន និងផ្តន្ទាទោសឈ្មោះ អាន ធីតា និងប្តីទៅតាមផ្លូវច្បាប់ ។ ២.សុំទាមទារការខូចខាត សំណងជំងឺចិត្ត ការខាតបង់ពេល វេលា និងសេវាផ្លូវច្បាប់ ជាទឹកប្រាក់ចំនួន ១០០.០០០ ដុល្លារអាមេរិក៕
ដោយ ៖ មករា

-
សន្តិសុខសង្គម៤ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច២ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ១៧ ម៉ោង agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


