Connect with us

សន្តិសុខសង្គម

អគ្គិភ័យឆាបឆេះបន្ទប់ជួល៤បន្ទប់ជាប់គ្នា ខូចខាតសម្ភារៈមួយចំនួនធំ

បានផុស

នៅ

បន្ទប់ជួលចំនួន៤បន្ទប់ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្លូវ១០៣ ភូមិត្រពាំងឈូក  សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចឲ្យដឹងថា ម្ចាស់ទីតាំងទី១ ឈ្មោះ លាន ណយ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់ដូង។ ម្ចាស់ទី២ ឈ្មោះ អេង ប៊ុនថេង ប្រុស់ អាយុ៣៤ឆ្នាំ មុខរបរលក់ទូរស័ព្ទ។ ទី៣ ឈ្មោះ ឡេង សុធី ភេទ  ស្រី អាយុ២៩ឆ្នាំ មុខរបរជាងអ៊ុតសក់នឹងធ្វើក្រចក។

ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគិ្គសនីបង្កជាអគ្គិភ័យ ហើយធ្វើឲ្យខូចខាតបន្ទប់ជួលថ្មប្រក់ស័ង្កសីចំនួន៤បន្ទប់ ទំហំ (៤ម៉ែត្រ  x ៨ម៉ែត្រ)  និងខូចខាតសម្ភារៈ ម៉ាស៉ីនលាងម៉ូតូ,  គ្រឿងបន្លាស់ទូរស័ព្ទ, សម្ភារៈសាឡន និងពុំបណ្តាលឲ្យរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

អគ្គិភ័យនេះត្រូវបានគ្រប់គ្រងទាំងស្រុងនៅវេលាម៉ោង៤និង០០នាទីទាបភ្លឺ ថ្ងៃខែឆ្នាំដដែល ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន៦គ្រឿង ប្រើប្រាស់ទឹកអស់៦ឡាន ស្មើរនឹង  ២៤ម៉ែត្រគូប៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា១៧ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ២១ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ២៤ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម