Connect with us

សន្តិសុខសង្គម

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​​២​នាក់​ជា​បន្តបន្ទាប់ ​ក្រោយ​រក​ឃើញ​ថា ​មាន​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន

បានផុស

នៅ

បាត់ដំបង ​៖ ​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​វែកមុខ​និង​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ក្រោយពី​កម្លាំង​ជំនាញ​ស្រាវជ្រាវ​រកឃើញ​ថា ជន​សង្ស័យ​ទាំង​២​នាក់​ ជា​មុខសញ្ញា​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ដែល​ជា​សារធាតុបំពុល​ក្នុងសង្គម​ធ្វើ​ឲ្យ​យុវជន​បាត់បង់​អ​នា​គត។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ករណី​ខាងលើ​នេះ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​វេ​ល​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​កាលពី​ថ្ងៃទី​៥ ខែឧសភា​ឆ្នាំ​២០២២ ​នៅ​ត្រង់ចំណុច​ភូមិ​ព្រៃ​សង្ហា​ ឃុំ​ខ្នាចរមាស​ ស្រុក​ប​វេល​ខេត្តបាត់ដំបង​ក្នុង​បទល្មើស​ជាក់ស្តែង​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ជា​បន្តបន្ទាប់​និង រឹបអូស​បាន​គ្រឿងញៀន​មួយចំនួនធំ​។

មន្ត្រីនគរបាល​ស្រុក​ប​វេ​ល​បាន​បន្ត​ថា នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នេះ​ជំហាន​ដំបូង​កម្លាំង​ផ្នែក​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ខឿន ដៀវ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ រស់នៅ​ភូមិ​កោះ​រាម ខ្នាចរមាស ស្រុក​ប​វេ​ល​ខេត្តបាត់ដំបង​រួម​និង វត្ថុតាង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ច្រក​ក្នុង​ថង់​ប្លា​ស្ទិ​ច​ថ្លា ចំនួន ០៣​ថង់ សង្ស័យ​ជា​សារធាតុ​ញៀន និង​ទូរសព្ទដៃ​ចំនួន ០១​គ្រឿង ផង​។

ប្រភព​ដដែល​បន្ត​ថា ឆ្លងតាម​ការស្រាវជ្រាវ និង​ដោយមាន​ការសម្របសម្រួល​នីតិវិធី​ពី​លោក កែវ សុជាតិ ព្រះរាជអាជ្ញា​នៃ​អយ្យ​ការ​អម​សាលាដំបូង​ខេត្ត​ផង​នោះ នៅ​ថ្ងៃ​ដដែល​សមត្ថកិច្ច​បា​នប​ន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ ឡាយ ច្រិ​ប ភេទ​ស្រី អាយុ៣៦​ឆ្នាំ រស់នៅ​ភូមិ​កោះ​រាម ឃុំខ្នាចរមាស ស្រុក​ប​វេ​ល រួម​នឹង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ទៀត​មាន​ដូច​ជា ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ច្រក​ក្នុង​ថង់​ប្លា​ស្ទិ​ច​ថ្លា​ចំនួន ១៣​ថង់​, ថ្នាំ​គ្រាប់​សំប៉ែត​ពណ៌​ផ្កាឈូក​អក្សរ WY សរុប​ចំនួន ៣០៦ គ្រាប់​សង្ស័យ​មាន​សារធាតុ​ញៀន , ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​ចំនួន ០១​គ្រឿង , ទូរសព្ទដៃ​ចំនួន ០៣​គ្រឿង​និង​ថង់ សម្រាប់​ច្រក​រំលែក​ថ្នាំញៀន​មួយចំនួន​ផង​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​រួម​នឹង​វត្ថុតាង​ ត្រូវ​បាន​នគរបាល​នៃ​អធិការ​ស្រុក​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅកាន់​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​ខេត្ត​ដើម្បី​អនុវត្តតាម​នីតិវិធី​៕

ដោយ ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម