សន្តិសុខសង្គម
តារាអនឡាញម្នាក់ គំរាមសម្លាប់អ្នកដទៃត្រូវចាប់ខ្លួន
ភ្នំពេញ ៖ តារាអនឡាញលក់ផលិតផលម្នាក់ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជ អាវុធហត្ថធ្វើការឃាត់ខ្លួនបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងអំពើលួច ធ្វើឲ្យខូចខាតដោយចេតនា និង បទគំរាមកំហែងថា នឹងសម្លាប់។
ជនសង្ស័យឈ្មោះ លាង សម្បត្តិ ភេទប្រុស អាយុ៣៣ ឆ្នាំ មុខរបរ អ្នកតាមអនឡាញ មានទីលំ នៅភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោក ស៊ិត វណ្ណៈ ព្រះរាជអា ជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពង់បើកការស៊ើប សួរ។ ដើមចមពីការឃាត់ខ្លួនអ្នកទំនិញតាមអនឡាញរូបនេះ បញ្ជូនមកតុលាការត្រូវបានគេដឹង មានស្ត្រីម្នាក់មានមុខរបររកស៊ីលក់ប្រេងឆា កាហ្វេរ៉េឌីង និង លក់ផលិតផលថែរក្សាសម្រាស់មកពីប្រទេសកូរ៉េ និងថៃ ជាដើមបណ្តឹង។ ដោយអាជីវកម្មរកស៊ីមានការរីកចម្រើន និងការងាររវល់មមាញឹកផងនោះ ស្ត្រីជាដើមបណ្តឹងបានជ្រើសរើសបុគ្គលិកម្នាក់ឈ្មោះ លាង សម្បត្តិ (ជនសង្ស័យ) យកមកធ្វើការផ្នែកម៉ូដែលថតបង្ហាញលក់ផលិតផលតាមប្រពន្ធអនឡាញ និង លក់លើទីផ្សារនានា ដោយបានផ្តល់ប្រាក់ខែ៣០០ដុល្លារអាមេរិកក្នុង១ខែ ព្រមទាំងផ្គត់ផ្គង់កាហូបចុក និងកន្លែងស្នាក់នៅ ។ ចាប់តាំងពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ឈ្មោះ លាង សម្បត្តិ ចូលធ្វើការគេបានធ្វើខ្លួនឲ្យល្អដើម្បីឲ្យថៅកែជឿទុកចិត្ត តែទីបំផុតឆ្លៀតឱកាសលួចយកកូនសោចូលបន្ទប់ថៅកែ លួចលុយអស់ប្រមាណ ៣៥ ០០០ ដុល្លារអាមេរិក និងគ្រឿងអល្ល័ងការមួយចំនួនព្រមទាំងធ្វើឲ្យខួចខាតរថយន្ត FORD XL T ១គ្រឿងទៀត។
ក្រោយកើតមានរឿងនេះហើយ ដើមបណ្តឹងបានព្យាយាមទាក់ទងរកការដោះស្រាយជាមួយជនសង្ស័យដែរ តែបែរជាជនសង្ស័យបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុកគំរាមកំហែងថា នឹងសម្លាប់ទៅវិញ ដោយទង្វើជនសង្ស័យធ្វើដូច្នោះទើបស្ត្រីដើមបណ្តឹង សម្រេចចិត្តដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។ ជនសង្ស័យបានឆ្លើយនៅសមត្ថកិច្ច ក៏ដូចចំពោះមុខអយ្យការ ប្រហាក់ប្រហែលទៅ និងពាក្យបណ្តឹងរបស់ជនរងគ្រោះដែរថា ខ្លួនបានចូលធ្វើការជាមួយថៅកែស្រីតាំងពីអំឡុងឆ្នាំ២០២១ ជាអ្នកដើរម៉ូតថតស្ពតលក់ផលិតផល និង បើកបររថយន្ត ទទួលបាន ប្រាក់ខែ ១ ០០០ ដុល្លារអាមេរិក។ ជនសង្ស័យក៏បានទទួលស្គាល់ ការពិតគឺបានលួចលុយថៅកែចំនួន ១៣ ០០០ ដុល្លារ និងវាយបំបែកកញ្ចក់រថយន្ត ព្រមទាំងគំរាមថា សម្លាប់ប្រាកដមែន៕
ដោយ ៖ មករា

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


