សន្តិសុខសង្គម
លេខអន្តរាគមន៍ ១២៩១ របស់អាវុធហត្ថរាជធានីភ្នំពេញ កំពុងត្រូវបានបន្តផ្សព្វផ្សាយជាបន្តបន្ទាប់
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានជំរុញឲ្យក្រុមការងារពិសេសផ្នែកបច្ចេកវិទ្យា (IT) របស់អាវុធហត្ថរាជធានីភ្នំពេញ បន្តផ្សព្វផ្សាយនូវលេខទូរស័ព្ទ ៤ខ្ទង់(១២៩១) មិនអស់ប្រាក់ សម្រាប់ចេញអន្តរាគមន៍ឲ្យកាន់តែទូលំទូលាយ ជាពិសេសឲ្យប្រជាពលរដ្ឋបានដឹងជាសាធារណៈ ដើម្បីជួយសង្គ្រោះពេលមានហេតុការណ៍បន្ទាន់កើតឡើង មិនថាយប់ ឬថ្ងៃឡើយ។

ជាមួយគ្នានេះដែរនៅព្រឹកថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២២នេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចេញបទបញ្ជាជាប្រចាំថ្ងៃ ដល់កងកម្លាំងអាវុធហត្ថគ្រប់ខណ្ឌ និងការិយាល័យជំនាញទាំងអស់ ត្រូវតែ ខិតខំបន្តអនុវត្តភារកិច្ច និងបទបញ្ជាទាំងឡាយដែលថ្នាក់លើបានដាក់ចុះឲ្យបានល្អ ប្រកបដោយភាពម៉ឺងម៉ាត់នូវវិន័យសណ្ដាប់ធ្នាប់ និងរួមគ្នាពង្រឹងការងារសន្តិសុខសង្គម ទប់ស្កាត់បង្កាបង្ក្រាបបទល្មើស គ្រប់ប្រភេទ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ក្នុងនាមជាអ្នកបំរើរាស្ត្រដោយស្មោះត្រង់ មិនគិតពីការនឿយហត់។

បើសិនជាប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ បានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថរាជធានីភ្នំពេញនោះ សូមហៅទូរស័ព្ទមកកាន់លេខ ១២៩១ ឬអាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខ ០៣១ ៥៥៥៥ ៦៦៩ ឬឆាតមកកាន់ផេកហ្វេសប៊ុក របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie។

អាវុធហត្ថរាជធានីភ្នំពេញ ក៏សូមអភ័យទោសផងដែរ ប្រសិនបើប្រជាពលរដ្ឋពុំមានការចាំបាច់ជាក់ស្តែងអ្វីទេ សូមមេត្តាកុំហៅទូរស័ព្ទទៅរំខានក្រុមការងារ ដើម្បីទុកពេលវេលាឲ្យក្រុមការងារជំនាញបន្តបំរើប្រជាពលរដ្ឋផ្សេងទៀត ដែលត្រូវការជំនួយបន្ទាន់ពិតប្រាកដនោះតែម្ដង៕
អត្ថបទ៖ វិមាន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


