Connect with us

សន្តិសុខសង្គម

ជនជាតិចិន លួចផលិតគ្រឿងញៀនក្នុង​ឃ្លាំងធំមួយ ត្រូវសមត្ថកិច្ចឡោមព័ទ្ធរឹប​អូសជាង១តោន

បានផុស

នៅ

(ស្វាយរៀង)៖ កម្លាំងសមត្ថកិច្ច​ចម្រុះ ចុះ​បង្ក្រាប​បាន​ក្រុម​ឧក្រិដ្ឋជន​ផលិត​ និង​ជួញដូរ​គ្រឿងញៀន​ដ៏​​ធំ​មួយកន្លែង នៅ​ក្នុង​ក្រុង​ស្វាយ​រៀង និងរឹបអូស​វត្ថុ​តាង​សង្ស័យ​គ្រឿងញៀន​ បានជាង​១​តោន នៅក្នុងឃ្លាំង​ផលិត​គ្រឿង​ញៀន​ ១​កន្លែង ។ ករណី​នេះ សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​កងកម្លាំងចម្រុះ បាន​សហការ​​ឡោម​ព័ទ្ធ និង​បង្ក្រាប​តាំងពី​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២២។ កិច្ចប្រតិបត្តិ​ការ​ខាងលើ​នេះ ដឹកនាំដោយកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន​ក្រសួងម​ហាផ្ទៃ​ សម្របសម្រួល​ដោយ​លោក​ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​​អម​សាលាដំបូង​ខេត្តស្វាយរៀង​ ជា​ម្ចាស់​ទឹកដី ចុះ​ពិនិត្យ​ឃ្លាំង​មួយ​កន្លែង ដែល​មាន​ស្លាក​យីហោ​ «​ម៉ាស៊ីនកិ​នស្រូវ​តូច​តែ​ពេជ្រ​» ដែល​មាន​ទីតាំង​ជាប់​ផ្លូវជាតិ​លេខ​១ ស្ថិត​នៅ​ភូមិ​ស្វាយ សង្កាត់​​ចេក ក្រុង​ស្វាយ​រៀង និងបាន​រក​ឃើញ​គ្រឿងញៀន​ ដែល​ផលិត​សម្រេច​ជាង​១​តោន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៧​នាក់ ជាជនជាតិចិន។ ក្រោយ​ពី​ធ្វើការ​សាកសួរ​ចម្លើយ​លើ​ជនសង្ស័យ ទើប​ឈាន​ដល់កំណត់​ទីតាំង​ឃ្លាំង​ផលិត​គ្រឿងញៀន​ដ៏​ធំ​មួយ​កន្លែង​ទៀត នៅ​ជិត​ចំណត​កាណូត​ចាស់ ស្ថិត​នៅ​ភូមិ​ចុង​ព្រែក សង្កាត់​ស្វាយ​រៀង លទ្ធផល​រក​ឃើញ​វត្ថុ​តាង ម៉ាស៊ីន​គ្រឿងចក្រ​ស្វ័យប្រវត្តិ សម្រាប់​ផលិត​គ្រឿងញៀន​ដ៏​ធំ​ កំពុង​ដំណើរការ​យ៉ាង​សកម្ម​ផលិត​គ្រឿងញៀន និង​បុគ្គលិក វិស្វករ​ផលិត​គ្រឿងញៀន ជនជាតិ​ចិន​ចំនួន​៧​នាក់ និង​បុគ្គលិក​ជន​ជាតិ​ខ្មែរ​ចំនួន​៥​នាក់ ។

ចំពោះករណី​នេះ​ដែរ លោក តូច ប៉ូ​លី​វ៉ា អភិបាលរងខេត្តស្វាយរៀង និង​ជា​ប្រធាន​លេខាធិការដ្ឋាន​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត បានប្រាប់ឱ្យភ្នាក់ងារយកព័ត៌មានថា ករណី​នេះ ​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​ ជា​អ្នកគ្រប់គ្រង ដូច្នេះ​ត្រូវ​រង់ចាំ​ខាង​​ក្រសួង​ផ្តល់​ព័ត៌មាន និង​របាយការណ៍​លទ្ធផល​លម្អិត នៅពេលក្រោយ។

សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២២ រហូត​មក​ដល់ថ្ងៃ​ទី១២ ខែកក្កដា សមត្ថកិច្ច នៅមិនទាន់លម្អិត​អំពី​លទ្ធផល​ការ​បង្ក្រាប​បទល្មើស​គ្រឿង​ញៀននេះនៅឡើយ​ ដោយ​សមត្ថកិច្ច​បានដាក់​កម្លាំង​យាមកាម​ទីតាំង​ទាំង​ពីរ​ខាងលើ​យ៉ាង​យកចិត្តទុក​ដាក់បំផុត។ ទោះយ៉ាងណា មានការបង្ហើប​ឱ្យថា ក្រុមការងារ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ តាម​​ប្រមាញ់​មេក្លោង និង​បក្សពួក​ក្រុម​ឧក្រិដ្ឋជន​ផលិត និង​ជួញដូរ​សារធាតុ​ញៀន​ ដោយ​ខុសច្បាប់​នេះ៕ ដោយ:ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម