សន្តិសុខសង្គម
អគ្គិភ័យឆេះផ្ទះពលរដ្ឋ២ខ្នងទាំងកណ្ដាលអាធ្រាត្រកាលពីយប់មិញនៅសង្កាត់បឹងទំពុនទី២
គ្រោះអគ្គិភ័យមួយបានឆាបឆេះផ្ទះឈើ១ខ្នងទាំងស្រុង និងផ្ទះថ្ម១ល្វែងទៀតដែលនៅជាប់គ្នារងការខូចខាតស្ទើពាក់កណ្ដាល បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីបង្ការពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍កាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវបេតុង៥៣ ក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅយប់កើតហេតុគេឃើញមានផ្សែងហុយលាយឡំជាមួយអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅចេញពីផ្ទះដែលធ្វើពីឈើខាងលើ ថ្មក្រោមរួចក៏មានការស្រែកឆោឡោផ្អើលដល់ម្ចាស់ផ្ទះប្រមូលសម្ភារៈមានតម្លៃចេញមកខាងក្រៅ និងទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានដើម្បីសុំការអន្តរាគមន៍បាញ់ទឹកពន្លត់ ។

បន្ទាប់ពីទទួលបានព័ត៌មាននៃករណីអគ្គិភ័យខាងលើនេះភ្លាម កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងសហការជាមួយកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យជាច្រើននាក់ ចេញរថយន្តពន្លត់អគ្គិភ័យមកធ្វើការពង្រាយទុយោទឹកបាញ់ពន្លត់យ៉ាងញាប់ដៃញាប់ជើង ដោយប្រើទឹកអស់ចំនួន០៦ឡាន ប្រើពេលប្រមាណ១ម៉ោងក៏បាញ់ទឹកឲ្យរលត់ទៅវិញជាស្ថាពរ ។

ក្នុងករណីអគ្គិភ័យនេះ តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា ផ្ទះរងគ្រោះខាងលើ គឺមានការឆ្លងចរន្ដអគ្គិសនីជាញឹកញ៉ាប់ ហើយនៅយប់កើតហេតុនេះក៏កើតចេញពីឆ្លងចរន្ដអគ្គិសនីដែរ ទើបបណ្ដាលឲ្យមានការឆាបឆេះនេះតែម្ដង តែក្នុងហេតុការណ៍នេះមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះឡើយ៕
អត្ថបទ៖ សុខា



-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា