Connect with us

សន្តិសុខសង្គម

កងកម្លាំងពលតូច២កងចុះជួយសង្គ្រោះប្រជាពលរដ្ឋ​រងគ្រោះ​ដោយទឹកជំនន់

បានផុស

នៅ

​វរសេនីយ៍ត្រី ម៉ែន មូលី មេបញ្ជាការវរសេនាតូចលេខ៥៣៣ កងពលតូចថ្មើរជើងលេខ៥៣ នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២នេះ បានដឹកនាំកម្លាំងអន្តរាគមន៍ចំនួន៥០នាក់ ចុះជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទាន់សភាពការណ៍នៅចំណុចស្រែមួយរយ ស្ថិតនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វរសេនីយ៍ត្រី ម៉ែន ម៉ូលី បានរាយការណ៍ថា អនុវត្តតាមបទបញ្ជាឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ លោកបានដឹកនាំកម្លាំងភ្លាមៗចុះដល់គោល ដើម្បីជួយ​សង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ជន់លិចស្ថិតនៅក្មុងភូមិសាស្ត្រខាងលើចំនួន២៨​គ្រួសារ ស្មើចំនួន១២១នាក់។

​លោកបន្តថា ទឹកជន់ហូរឡើងខ្លាំងហួសការស្មាន តែទោះយ៉ាងណាលោក​បានដឹកនាំកម្លាំង​ជួយ​សង្គ្រោះ ដោយដឹកជញ្ជូនពួកគាត់តាមទូកបានមកដល់ទីទួលសុវត្ថិភាពបានចំនួន២៨គ្រួសារ ហើយ​ក៏កំពុងព្យាយាមបន្តជួយសង្គ្រោះប្រជាពលរដ្ឋជាច្រើនគ្រួសារទៀតនៅចំណុចបឹងពពូល ស្ថិតនៅ​ក្នុងភូមិសាស្ត្រ ភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹកខេត្តបាត់ដំបង។

​គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ មិនមានប្រជាពលរដ្ឋណាម្នាក់​ទទួលគ្រោះថ្នាក់​ដោយសារ​ទឹក​ជំនន់នោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៦ នាទីutes មុន

បង្រ្កាបទីតាំងហាងយីហោ ត្នោត ផ្អែម ឃាត់ខ្លួនមនុស្សប្រុសស្រីច្រើននាក់ពាក់ព័ន្ធការបង្កប់សេវាកម្មផ្លូវភេទ

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាល​ខេត្តកំពត​លើកឡើងថា គោលនយោបាយលើវិស័យដីធ្លី គឺជាគោលនយោបាយចម្បង​ក្នុង​អាណត្តិទី៧

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក​ជំទាវទុយ សិរីរតនៈ នេត្រភក្រ្តា យក​អំណោយអង្ករ​វីតាមីន៣០០កេស ស្មើ​ប្រមាណ​ជិត ៤ តោន ផ្តល់​ជូន​មន្ទីរពេទ្យតេជោសន្តិភាព​

ព័ត៌មានជាតិ១០ ម៉ោង មុន

រាជរដ្ឋាភិបាល​ចេញសារាចរស្តីពី​ ការ​រៀប​ចំ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា

សន្តិសុខសង្គម១១ ម៉ោង មុន

ឃាត់ខ្លួនយុវជនម្នាក់​វាយស្ត្រី​អ្នក​សុំទានសរសៃខ្ចីនៅម៉ាត់មួយកន្លែងក្នុងក្រុងសៀមរាប

ព័ត៌មានជាតិ១៧ ម៉ោង មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

គណបក្សកម្លាំងជាតិ
សន្តិសុខសង្គម២៣ ម៉ោង មុន

នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ព័ត៌មានជាតិ២១ ម៉ោង មុន

ក្មេងស្រីអាយុ៤ឆ្នាំលក់ផ្កា៖ សម្ដេចតេជោ ស្នើកុំវែកញែករឿងកេងប្រវ័ញ្ចពលកម្មកុមារ មុនរឿងក្រពះ និងបញ្ហាគ្រួសារ

សន្តិសុខសង្គម១៥ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកម៉ាស៊ីនត្រជាក់នៅខណ្ឌច្បារអំពៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ប៉ូឡូញ ចល័តយន្តហោះចម្បាំងយ៉ាងបន្ទាន់បំផុត ក្រោយរុស្ស៊ី វាយអ៊ុយក្រែន កៀកព្រំដែនខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម