សន្តិសុខសង្គម
ចាប់ជនសង្ស័យ ៣ នាក់ ពីបទចាប់ជំរិតយកលុយ ៣០ ម៉ឺនដុល្លារ
ក្រុមជនសង្ស័យប្លន់ចាប់ជំរិតយកលុយប្រមាណ ៣០ ម៉ឺនដុល្លារពីជនជាតិចិនដូចគ្នា ក្នុងចំណោមបក្ខពួកគ្នា០៤នាក់ត្រូវកម្លាំងព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់សហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់បានចំនួន០៣នាក់ដោយម្នាក់បានរត់គេចខ្លួន បន្ទាប់ពីមានពាក្យបណ្ដឹងជនរងគ្រោះ។

ហេតុការចាប់ជំរិតទារប្រាក់ បានកើតឡើងនៅក្រុមហ៊ុន MDS វេលាម៉ោង ១២៖៣០ យប់ថ្ងៃទី ១៩ ខែតុលា ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយកម្លាំងនគរបាលជំនាញចាប់បាននៅទីតាំ២កន្លែង ទី១នៅប្រលានយន្តហោះពោធិ៍ចិនតុងនិងទី២នៅប្រលានយន្តហោះប្រទេសថៃ។
លោកឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងនៃខេត្តពោធិ៍សាត់ប្រាប់ថាដោយមានពាក្យបណ្ដឹងពីបុរសជនរងគ្រោះឈ្មោះ XIAO អាយុ ៣៣ ឆ្នាំ ថា ជនសង្ស័យទាំង៤នាក់បានចូលក្នុងក្រុមហ៊ុន ចាប់គ្រៀកខ្លួនយកចុងកាំបិតមុខស្រូចភ្ជង់បំពង់កអូសឡើងឡាន បើកផុតចេញពីក្រុមហ៊ុន ពួកវាបានសួរកលេខកូដទូដែកដោយយកលុយអស់ជាង ៩ ម៉ឺនដុល្លារ ពីក្នុងទូដែក និងសម្ភារប៉ាស្ព័រជាច្រើននិងលេបថប១គ្រឿង និងមេម៉ូរី ១ទូរស័ព្ទដៃ២គ្រឿងរបស់ជនរងគ្រោះ បាញ់លុយចេញតាម (U ) អស់១៩ម៉ឺនដុល្លារ រូចហើយគ្នាវាទាំងបួននាក់បើកឡានមកតាមផ្លូវដល់ព្រៃស្ងាត់ក៍ទាញរូបគេចុះពីឡានហើយចងនឹងដើមឈឺចោលក្នុងព្រៃ រូចគេចខ្លួនអស់ដោយខ្លួនបានរើស្រាយចងណងរូចហើយពឹងឲ្យជូនទៅរកមិត្តភ័ក្ដិប្ដឹងនគរបាលតែម្ដង។

លោកឧត្ដមសេនីយ៍ត្រីបន្តថា ក្រោយពេលទទួលពាក្យបណ្ដឹងជនរងគ្រោះភ្លាមនិងដោយមានការចង្អុលពីលោកស្នងការខេត្ត លោកបានបញ្ជារកម្លាំងជំនាញនិងធ្វើការទំនាក់ទនងទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីចំណាត់ការលើករណីនេះ រហូតដល់វេលាម៉ោងជាង១០ ព្រឹក ចាប់បានម្នាក់នៅព្រលានយន្តហោះពោធិ៍ចិតុង និងនៅវេលាម៉ោង៤ ល្ងាច ថ្ងៃដដែលទី១៩ ខែតុលា ឆ្នាំ២០២២ចាប់បាន២នាក់ទៀត នៅព្រលានយន្តហោះប្រទេសថៃ ហើយក៍បានបញ្ជូនជនសង្ស័យទាំង៣នាក់ មកស្នងការរដ្ថាននគរបាលខេត្តពោធិ៍សាត់។
បុរសជនសង្ស័យទាំង ៣ នាក់ទី១ ឈ្មោះ WU.BO អាយុ៣៣ឆ្នាំ ទី២ ឈ្មោះ JIANG.JUNCAI អាយុ២៤ឆ្នាំ និងទី៣ឈ្មោះ JIANG,CHEGCAI អាយុ២៥ឆ្នាំ។ និងម្នាក់បានរត់គេចខ្លួន។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង ៣ នាក់ទៅតុលាការ។
អត្ថបទ៖ លាន គ្រន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៤ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoកាតព្វកិច្ចយោធានៅវៀតណាម៖ វិន័យដែក និងទណ្ឌកម្មធ្ងន់ធ្ងរ សម្រាប់អ្នកគេចវេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងសាធារណការ ផាកពិន័យរថយន្ដដឹកទំនិញ២គ្រឿងចំនួន ៣១លានរៀល ក្រោយរកឃើញការដឹកលើសទម្ងន់កំណត់


