Connect with us

សន្តិសុខសង្គម

ខេត្តកណ្តាលប្រកាសជាខេត្តបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល១០០%

បានផុស

នៅ

រដ្ឋបាលខេត្តកណ្តាលបានប្រកាសជាខេត្តដែលបានបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល១០០%នៅក្នុងឆ្នាំ២០២២នេះ។

ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ (PWG) ស្តីពីវឌ្ឍនភាពនៃការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ឆ្នាំ២០២២ ក្នុងភូមិសាស្រ្តខេត្តកណ្តាលនៅព្រឹកថ្ងៃទី២៤ តុលានេះលោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាលបានមានប្រសាសន៍ថាស្ថានភាពអនាម័យនៅក្នុងខេត្តកណ្តាល ឆ្នាំ២០២២ខ្នងផ្ទះមានបង្គន់ប្រើ ១០០% ក្នុងនោះខ្នងផ្ទះប្រើបង្គន់ផ្ទាល់ខ្លួនមាន ៩៥.៤% និងខ្នងផ្ទះប្រើបង្គន់រួមមាន ៤.៦%។ចំពោះក្រុង/ស្រុក ដែលសម្រេចបានការបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល(ODF) បានបញ្ចប់១០០% ដែលមាន ១១ក្រុង/ស្រុក ១២៧ឃុំ/សង្កាត់ ស្មើនឹង ១,០១០ភូមិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខេត្តបានថ្លែងអំណរគុណដល់ក្រុមការងារមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ភូមិ និងប្រជាពលរដ្ឋទាំងអស់ដែលបានធ្វើសកម្មភាព និងចូលរួមសហការរួមគ្នាដើម្បីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល នៅក្នុងខេត្តកណ្ដាល។

ជាមួយគ្នានេះដែរលោកអភិបាលខេត្ត បានស្នើដល់គ្រប់រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ-អង្គភាព ទាំងអស់ត្រូវអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សហគមន៍ឱ្យមានការប្រតិបត្តិអនាម័យបរិស្ថានស្អាតនៅតាមសា្ថប័ន សហគមន៍ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម និងកន្លែងផ្តល់សេវាផ្សេងៗ ទៀតឱ្យបានស្អាតត្រូវមានបង្គន់អនាម័យ បង្គន់ត្រូវមានទឹក មានសាប៊ូសម្រាប់លាងដៃ វេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ និងមានធុងដាក់សំរាមនៅតាមបន្ទប់ទឹកជាដើម។

គួរបញ្ជាក់ថាកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ក្រសួងអភិវឌ្ឍន៍ជនបទបានប្រកាសទទួលស្គាល់ជាផ្លូវការខេត្តស្វាយរៀង ជាខេត្តទី១ បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។

យោងតាមរបាយការណ៍អង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា ឆ្នាំ២០១៩/២០២០ បានឲ្យដឹងថាឆ្នាំ២០២២ អត្រាប្រជាជនមានប្រភពទឹកកែលម្អប្រើប្រាស់មាន ៨០% ចំណែកឯអត្រាប្រជាជនមានបង្គន់អនាម័យកែលម្អប្រើប្រាស់មាន ៨០% និងគ្រួសារប្រមាណ ៨៩% ប្រើប្រាស់ឧបករណ៍ផ្សេងៗសម្រាប់លាងសម្អាតដៃនៅក្នុងបរិវេណផ្ទះ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម