សន្តិសុខសង្គម
ចាប់ខ្លួនក្រុមកាប់ប្លន់ក្នុងភូមិសាស្ដ្រស្រុកបាទី ៣នាក់ដកហូតម៉ូតូ៤គ្រឿង និងស្លាកលេខមួយចំនួន
ក្រុមជនសង្ស័យ៣នាក់ដែលជាមុខសញ្ញាកាប់ប្លន់ម៉ូតូពលរដ្ឋតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រស្រុកបាទី ស្រុកសំរោង និងស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាទី ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ និងដកហូតម៉ូតូបាន៤គ្រឿង ព្រមទាំងស្លាកលេខមួយចំនួន។
ប្រតិបត្តិការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ នៅចំណុច ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។

យោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តតាកែវ បានឲ្យដឹងថា ជនសងសង្ស័យទាំង៣នាក់មានឈ្មោះ រ៉េត ចិត្រា ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិច្បារមន ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។ ទី២/.ឈ្មោះ វ៉ន ចន្ថា ហៅវ៉ិត ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិព្រៃស្លែង ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។ ទី៣/.ឈ្មោះ លោ ភារ័ត្ន ហៅបូរី ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិក្រាំងពង្រ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ។ ចំណែកបក្ខពួកមួយចំនួនទៀតបានរត់គេចខ្លួន។
ក្នុងរបាយការណ៍បញ្ជាក់ថា បន្ទាប់ពីចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់អស់មួយរយៈពាក់ព័ន្ធករណីកាប់ប្លន់តាមផ្លូវ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធរហូតឈានដល់ឃាត់ខ្លួនបានជស្ស័យចំនួន០៣នាក់ និងកំពុងបន្តស្រាវជ្រាវបក្ខពួកដែលកំពុងគេចខ្លួនបន្ថែមទៀត។

សូមបញ្ជាក់ថា បើតាមស្នងការនគរបាលខេត្តតាកែវ បានញ្ជាក់ថា មុខសញ្ញាទាំងនេះតែងធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូ និងឆក់យ៉ាងសកម្មក្នុងភូមិសាស្រ្តស្រុកបាទី ដូចជាបណ្តោយផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវលេខ១២២A (ចាប់ពីវត្តអង្គរោង ដល់សាលាវិទ្យាល័យបាទី ) ផ្លវលេខ១២២ (ចាប់ពីផ្សារសំរោងយ៉ោង ដល់ផ្សារត្រាំខ្នារ) ។
បច្ចុប្បន្នជនសង្ស័យដែលឃាត់ខ្លួន កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី។ ចំណែកម៉ូតូរបស់ជនរងគ្រោះ ដោយបានការឯកភាពពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញបានប្រគល់ជូនជនរងគ្រោះដើម្បីប្រើប្រាស់វិញ ៕
អត្ថបទ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


