សន្តិសុខសង្គម
ទារកទើបនឹងកើត ត្រូវបានស្ត្រីម្នាក់រើសពីក្នុងព្រៃ ខណៈស្រែកយំរំពងពេញព្រៃទាំងយប់
ទារកដ៏កម្សត់ម្នាក់ត្រូវបានជនមិនស្គាល់យកមកផ្លុងចោលក្នុងព្រៃ សំណាងល្អត្រូវបានស្ត្រីម្នាក់ជិះម៉ូតូមកពីធ្វើការប្រទះឃើញរួចយកមកផ្ទះ និងបានរាយការណ៍មកសមត្ថកិច្ចដើម្បីចិញ្ចឹមបីបាច់ថែរក្សាបន្តពីឪពុកម្ដាយរបស់គេវិញ។
ករណីនេះបានកើតឡើងនៅវេលាម៉ោង២១និង០០នាទីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងភូមិអូរ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ពលរដ្ឋបានលើកឡើងថា ទារកកំសត់នេះបើកុំតែបានស្ត្រីចិត្តធម៌ម្នាក់ចេញពីធ្វើការបានឮសំឡេងក្មេងយំក៏ឈប់ម៉ូតូដើររកមើលហើយក៏ប្រទះឃើញទារកនៅក្នុងថង់ខ្មៅកំពង់ស្រែកយំរំពងក្នុងព្រៃតែម្នាក់ឯង គួរឱ្យអាណិត។
លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា ស្ត្រីឈ្មោះ សិន មករា អាយុ៣៥ឆ្នាំ រស់នៅភូមិអូរ ឃុំកណ្តែក ស្រុកប្រាសាទបាគង បានរាយការណ៍មកសមត្ថកិច្ចថា គាត់បានចេញពីធ្វើការនៅហើយជិះម៉ូតូមកផ្ទះវិញ ពេលជិះដល់ត្រង់ចំណុចខាងលេចឆៀងខាងត្បូងព្រៃដំរី ស្ថិតនៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ក៏ស្រាប់តែលឺសម្លេងក្មេងស្រែកយំ ពេលលឺដូចនោះរូបនាងក៏បានឈប់ម៉ូតូហើយឈួលភ្លើងទូរស័ព្ទដើរទៅមើលក៏ប្រទះឃើញទារកម្នាក់ដែលទើបនឹងកើត (កូនប្រុស)ឃើញនៅក្នុងថង់ខ្មៅចំហមាត់ក្រោមដើមត្រាចដោយមិនដឹងថាអ្នកណាម្នាក់យកមកទុកចោល ពេលឃើញដូចនោះរូបនាងក៏បានយកទារកនោះយកមកផ្ទះតែម្តង។
បច្ចុប្បន្នទារកកំសត់នេះត្រូវបានស្ត្រីចិត្តធម៌ខាងលើ យល់ព្រមយកទំនុកបម្រុងបីបាច់ថែរក្សាឱ្យដូចជាកូនបង្កើតយ៉ាងដូច្នេះដែរ៕
អត្ថបទ៖ កុសល

-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


