សន្តិសុខសង្គម
ដាក់ពន្ធនាគារអស់មួយជីវិតឈ្មួញគ្រឿងញៀន ២ នាក់
នៅរសៀលថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២២ លោក ស៊ិន សុវណ្ណរ័ត្ន ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រកាសសាលក្រម ផ្ដន្ទាទោសលើជនជាប់ចោទ ១.ឈ្មោះ អ៊ាត ម៉ាទី ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ និង ២.ឈ្មោះ នុត កែវរចនា ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ ដាក់ពន្ធនាគារម្នាក់ៗ អស់មួយជីវិត ពីបទផ្ដើមគំនិតក្នុងអំពើរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជាង ២៥ គីឡូ។

កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង ២២ និង ៣០ នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១០) ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ សារី បុត្រសត្យា ,លោកវរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរ, លោក តឹក សូនី នាយការិយាល័យ ចូលរួមពីកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ព្រមទាំងមានការសម្របសម្រួលពីលោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ឈានទៅបង្ក្រាបនៅចំណុចបន្ទប់ជួលលេខ ៩ ផ្លូវលំ ភូមិសន្សំកុសល សង្កាត់បឹងទំពុន ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់។

សមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន ៖

-មេតំហ្វេតាមីន(ICE) ទម្ងន់ ២០ គ.ក្រ ៩៩០.៧៣ ក្រាម
-អ៊ិចស្តាស៊ី(MDMA) ២ គ.ក្រ ៨០០ ក្រាម
-កេតាមីន(Ketamine) ១ គ.ក្រ ៤០២ ក្រាម
សរុបទម្ងន់ ២៥ គ.ក្រ ១៩២.៧៣ ក្រាម៕
អត្ថបទ ៖ មករា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


