សន្តិសុខសង្គម
ចាប់ផ្សឹកគ្រូសូត្រឆ្វេងវត្តទ្រព្យគរ បញ្ជូនឲ្យសមត្ថកិច្ច ក្រោយប្រើហិង្សាលើសាមណេរ១អង្គបែកព្រះកេស
សាលាគណខេត្តកែវ បានធ្វើពិធីផ្សឹកភិក្ខុ នួន ឆានី ដែលជាគ្រូសូត្រឆ្វេងនៃវត្តទ្រព្យគរ បញ្ជូនឲ្យកម្លាំងសមត្ថកិច្ចស្រុកបាទីអនុវត្តតាមនិតិវិធីច្បាប់ ក្រោយប្រើអំពើហិង្សាលើសាមណេរ១អង្គ របួសបែកព្រះកេសឈាមស្រោចខ្លួន។

សាលាគណខេត្តកែវ បញ្ជាក់ថា ករណីហិង្សាដោយភិក្ខុ នួន ឆានី អាយុ៣២ឆ្នាំ ដែលប្រើអំពើហិង្សាលើសាមណេរ ដោយយកចានវាយលើសីស(ក្បាល)សាមណេរ បណ្ដាលឱ្យមានរបួស ដែលប្រព្រឹត្តនៅវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅវត្តទ្រព្យគរ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ សាលាអនុគណស្រុកបាទី បានផ្សឹកភិក្ខុរូបនោះរួចរាល់ហើយ និងបានប្រគល់ជូនសមត្ថកិច្ចមូលដ្ឋាន ដោះស្រាយតាមនីតិវិធីច្បាប់បន្ត។

លោកវរសេនីយ៍ឯក ឆាយ កែវមន្នី អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី២៦ ខែមករា នេះថា ករណីនេះជនបង្កបានបញ្ជូនមកដល់អធិការស្រុកបាទីហើយ ហើយកម្លាំងជំនាញកំពុងសួរនាំ និងចាត់ការតាមនិតិវិធីច្បាប់ តែលោកមិនបានបញ្ជាក់ពីមូលហេតុដែលនាំឲ្យកើតមានអំពើហិង្សានេះនោះទេ ដោយកម្លាំងជំនាញកំពុងធ្វើការលើរឿងនេះ។

បើតាមការលើកឡើងរបស់អាខោនហ្វេសប៊ុកឈ្មោះ ព្រះធម៌ Page បានសរសេរថា «នេះឬអប់រំប្រដៅ? ដោយព្រះភិក្ខុសង្ឃ នួន ឆាយនី ដែលជាសូត្រឆ្វេង នៃវត្តទ្រព្យគរ បានចាប់វាយបោចលោកកូននេននឹងចានវាយព្រះកេស ហើយប្រាប់ថា នេះជាការប្រៀនប្រដៅអប់រំ»៕





-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


