Connect with us

សន្តិសុខសង្គម

ក្រុម​ជនសង្ស័យស្ទាក់កាប់​ប្លន់​៥នាក់ ត្រូវ​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាលរាជធានីខេត្តសហការគ្នា​ ឃាត់​បាន​នៅស្រុកមុខកំពូល

បានផុស

នៅ

​កណ្តាល​ ៖ កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានីភ្នំពេញ សហការជាមួយកម្លាំង​ខេត្តសៀមរាប បាន​បំបែក​ក្រុម​ស្ទាក់កាប់ប្លន់​យក​ម៉ូតូ​នៅ​ស្រុក​មុខ​កំពូលចំនួន៥នាក់រួម​នឹង​វត្ថុតាង​មួយចំនួនធំ ក្នុង​នោះ​ដោយ​មាន​ការ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពី​ឧ​ត្ត​ម​សេនី​យ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​ឲ្យ​លោក​ឧ​ត្ត​ម​សេនី​យ៍​ត្រី ឡាក់ ម៉េង​ធី ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​មុខកំពូល កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ និង​កម្លាំង​នគរបាល​ខេត្តសៀមរាប ដើម្បីស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ។

​ហេតុ​ការ​ណ៍​ឃាត់ខ្លួន​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​២៣ ខែ​កុ​ម្ភៈ ឆ្នាំ​២០២៣ និង​ហេតុ​ការ​ណ៍​ដំបូង​បានកើត​ឡើង​នៅ​ថ្ងៃទី​១២ ខែ​កុ​ម្ភៈ ឆ្នាំ​២០២៣ វេលា​ម៉ោង ២២​និង​៤០​នាទី នៅ​ចំណុច​លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ព្រែ​កតា​បែន ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជនរងគ្រោះ ម្នាក់​ឈ្មោះ ម៉េង លី​សុធា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​ដេប៉ូ​លក់​អីវ៉ាន់​បោះ​ដុំ ភូមិ​ព្រែ​កតា​បែន ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល។

​ជនសង្ស័យ​ចំនួន​០៧​នាក់ ឃាត់ខ្លួន​បាន​០៥​នាក់ និង​០២​នាក់​ទៀត​រត់គេចខ្លួន ទី​១​ឈ្មោះ ឆៃ អៀង​ឡេង ហៅ​ឆ្លាំង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ទី​២​ឈ្មោះ ហុក សំណាង ហៅ​បឺត​ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ទី​៣​ឈ្មោះ អឿន ម៉ុង​ហាក់ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ចំបក់​មាស សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ទី​៤​ឈ្មោះ សើ ឈុន​ឡេង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ចំបក់​មាស សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ទី​៥​ឈ្មោះ ដុំ សុខ​វិសាល ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង​ជួសជុល​ម៉ូតូ មាន​ទីលំនៅ​ភូមិ​ចំបក់​មាស សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

​លោក​ឧ​ត្ត​ម​សេនី​យ៍​ត្រី ឡាក់ ម៉េង​ធី ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បាន​ប្រាប់​អោយដឹងថា នៅ​ថ្ងៃទី​១២ ខែ​កុ​ម្ភៈ ឆ្នាំ​២០២៣ វេលា​ម៉ោង​២០​និង​៣០​នាទី ជនសង្ស័យ​ឈ្មោះ ឆៃ អៀង​ឡេង ហៅ​ឆ្លាំង ឈ្មោះ ហុក សំណាង ហៅ​បឺត និង​ឈ្មោះ ដុំ សុខ​វិសាល នៅ​បុរី​ហាយ​លែ​ន ក្នុងភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង ក្រោយមក​ជនសង្ស័យ​ឈ្មោះ វី សុភា ក៏បាន​ជិះ​ម៉ូតូ​ម៉ាក Honda C90(​គប់​ជ្រុង​) ពណ៌​ទឹក​ប៊ិក ពាក់​ផ្លាកលេខ កណ្ដាល 1A-6735 មកដល់ ហើយ​ក៏បាន​ជុំគ្នា​ផឹកស៊ី​នៅ​ទីនោះ បន្ទាប់មក​ជនសង្ស័យ​ឈ្មោះ វី សុភា សួរ​ទៅ​ជនសង្ស័យ​ឈ្មោះ ហុក សំណាង ហៅ​បឺត ថា​៖ អ្ហែង​មានកាំបិត​អត់ អញ​យកទៅ​កាត់​គេ​មួយ​នៅ​ស្ពាន​លេខ​១៣​។

ភ្លាមនោះ​ជនសង្ស័យ​ឈ្មោះ ហុក សំណាង បាន​ឆាត​តាម Messenger ទៅ​ជនសង្ស័យ​ឈ្មោះ​អឿន ម៉ុង​ហាក់ និង ឈ្មោះ សើ ឈុន​ឡេង​ថា អ្ហែង​យក​កាំបិត​មកជួប​អញ នៅ​ហាយ​លែ​ន លុះ​ក្រោយមក​ជនសង្ស័យ​ឈ្មោះ អឿន ម៉ុង​ហាក់ និង​ឈ្មោះ សើ ឈុន​ឡេង ក៏បាន​យក​កាំបិត​ទៅ​ឲ្យ ជនសង្ស័យ ឈ្មោះ វី សុភា ហើយក៏​ជួបជុំគ្នា​នៅ​បុរី​ហាយ​លែ​ន​នោះ ក្រោយពី​ជួបជុំគ្នា ជនសង្ស័យ​ឈ្មោះ ហុក សំណាង ក៏​និយាយថា បើ​ជ្រុល​ទៅ​កាប់​ហើយ កាប់​យក​ម៉ូតូ​តែម្ដងទៅ ភ្លាមនោះ​ជនសង្ស័យ​ឈ្មោះ វី សុភា ក៏បាន​យល់ព្រម បន្ទាប់មក​ក្រុម​ជនសង្ស័យ​ក៏បាន​នាំគ្នា​ជិះ​ម៉ូតូ​មក​ស្ពាន​លេខ​១៣ ពេលមកដល់​ស្ថានីយប្រេងឥន្ធនៈ PTT ក៏​នាំគ្នា​ចូល​ទៅ​ចាក់​សាំង​នៅក្នុង​ស្ថានីយ៍​ប្រេងឥន្ធនៈ PTT នោះ ពេល​ចាក់​សាំង​រួច​ក្រុម​ជនសង្ស័យ​ក៏​នាំគ្នា​ជិះ​ម៉ូតូ​ចុះឡើង រហូតដល់​វេលា​ម៉ោង​២២​និង​៤០​នាទី ក៏​បាន​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​តែម្នាក់ឯង ហើយ​ក្រុម​ជនសង្ស័យ​ក៏​នាំគ្នា​ជិះ​ម៉ូតូ​ដេញតាម​ពីក្រោយ ពេល​មក​ដល់​ចំណុចកើតហេតុ​ខាងលើ ពេល​ជនរងគ្រោះ​កំពុង​ចុះទៅ​បត់ជើងតូច ភ្លាមនោះ​ក្រុម​ជនសង្ស័យ​ទាំង ០៧​នាក់ រួម​ម៉ូតូ​ចំនួន ០៤​គ្រឿង ម៉ូតូ​ម៉ាក Honda Dream C125 ពណ៌​ខ្មៅ ចំនួន ០២​គ្រឿង​,​ម៉ូតូ​ម៉ាក Suzuki Nex ០១​គ្រឿង និង​ម៉ូតូ​ម៉ាក​គប់​ជ្រុង ០១​គ្រឿង​ទៀត បានធ្វើ​សកម្មភាព​កាប់​ជនរងគ្រោះ ដោយ​ជនសង្ស័យ​ជិះ​ម៉ូតូ​ម៉ាក Honda Dream C125 ពណ៌​ខ្មៅ ជា​អ្នកធ្វើ​សកម្មភាព​កាប់​ទៅលើ​ជនរងគ្រោះ​ជាច្រើន​កាំបិត ត្រូវ​ចំ​កំភួនដៃ ចំ​ស្មា ខ្នង ពេលនោះ​ជនរងគ្រោះ​ក៏បាន​រត់ និង​ស្រែក​ឲ្យ​គេ​ជួយ ។

ចំណែក​ក្រុម​ជនសង្ស័យ ក៏បាន​យក​ម៉ូតូ​របស់​ជនរងគ្រោះ នាំគ្នា​ជិះ​សំដៅទៅ​ទិស​ខាងត្បូង ចូល​ទឹកដី​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ គេច​ខ្លួន​បាត់។ បន្ទាប់មក​ជនរងគ្រោះ​បាន​រត់ទៅ​កន្លែងធ្វើការ នៅ​ក្នុង​ស្តង់​ដេប៉ូ​លក់​អីវ៉ាន់ ប្រាប់​មេការ​ឲ្យ​ទូរសព្ទ​ប្តឹង​សមត្ថកិច្ច​។

ក្រោយពី​ទទួល​ព័ត៌មាន កម្លាំង​ជំនាញ​ស្រុក សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍ ចុះទៅ​កន្លែងកើតហេតុ​ធ្វើការ​ស្រាវជ្រាវ ។ រហូតដល់​ថ្ងៃទី​២២ ខែ​កុ​ម្ភៈ ឆ្នាំ​២០២៣ វេលា​ម៉ោង ១២​និង​០០​នាទី កម្លាំង​ជំនាញ​នគរបាល​យុត្តិធម៌​ស្រុក​មុខកំពូល បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ខេត្តសៀមរាប ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០៥​នាក់ ឈ្មោះ ឆៃ អៀង​ឡេង​,​ឈ្មោះ ហុក សំណាង ហៅ​បឺត​, ឈ្មោះ ដុំ សុខ​វិសាល​, ឈ្មោះ អឿន មុង​ហាក់ ហៅ​រក្ស និង​ឈ្មោះ សើ ឈុន​ឡេង រួម​នឹង​វត្ថុតាង​ដូច​បាន​រៀបរាប់​ខាងលើ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម