Connect with us

សន្តិសុខសង្គម

កម្លាំងស្នងការដ្ឋាននគរបាលខេត្តរតនគីរី ស្វែង​រក​ជនល្មើស​ឈូស​ដី​ពលរដ្ឋ​អស់​ជាង ១ហិកតា

បានផុស

នៅ

កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តរតនគីរី បានកំពុងស្វែងរកក្រុមជនល្មើសដែលជួលត្រាក់ទ័រលួចឈូសឆាយដីប្រជាពលរដ្ឋនៅស្រុកបរកែវ។

ការស្រាវជ្រាវនេះបាន​ធ្វើឡើង យោងតាមពាក្យបណ្តឹងសុំអន្តរាគមន៍របស់ជនរងគ្រោះចំនួន ១០ នាក់ ដែល​បានដាក់ចូលទៅកាន់ស្នងការខេត្តនាពេលថ្មីនេះ ខណ:ដែលមានជនសង្ស័យបានជួលត្រាក់ទ័រចូលមកឈូសឆាយដីជិត ១ ហិកតា ដែលជាកម្មសិទ្ធិមានដីការក្សាការពារហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចៅក្រមសាលាដំបូងខេត្តរតនគីរីកាលពីពេលកន្លងទៅនេះ បានចុះអនុវត្តដោយគោរពតាមសាលដីការបស់សាលាឧទ្ធរណ៍លើដីទំហំសរុបជាង ៣០ ហិកតាស្ថិតនៅទីតាំងផ្សេងៗគ្នា។ តែជនល្មើសបានឈូសចូលជាង ១ ហិកតាស្ថិតភូមិតឺយ ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគីរី។

ជនរងគ្រោះជាម្ចាស់ដីចំនួន ១០ នាក់តំណាងឲ្យ ៣០ គ្រួសារបានលើកឡើងថា មានក្រុមហ៊ុនឯកជនចំនួនពីរបានមក​វិនិយោគ​លើដំណាំកៅស៊ូនៅក្នុងស្រុកបរកែវ និងស្រុកអូរជុំក្នុងខេត្តរតនគីរីនិងបានធ្វើឲ្យប៉ះពាល់ដល់ដីប្រជាពលរដ្ឋចំនួន ៣០ គ្រួសារ ហើយសាលាឧទ្ទរណ៍បានចេញដីកាហាមឃាត់ធ្វើសកម្មភាពលើកដីនេះ។

លោក ធី ស្មៀនឃុំទីងចក់ បានឲ្យដឹងនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ ថា មេឃុំជាអ្នកឲ្យគាត់ដាក់ត្រាក់ទ័រចូល​ឈូស​ឆាយពិតមែន។ តែការជួលត្រាក់ទ័រឈូសឲ្យឈូសយកជួលឲ្យទៅប្រជាពលរដ្ឋ។

លោកស្មៀនឃុំបានបញ្ជាក់ថា គាត់មិនបានដឹងថាដីនេះមានទំនាស់ប្តឹងផ្តល់គ្នានោះទេ ហើយពេលនេះទើបគាត់ដឹង​និង​ឈប់ឈូសឆាយបន្តទៀត។ លោកបញ្ជាក់ថា នៅពេលទទួលដំណឹងថាដីខាងមានដីការក្សាការពារលោកមិនបន្ត​ឈូសឆាយទៀតទេ។

ទោះបីយ៉ាងណាអ្នកសារព័ត៌មានមិនអាចសុំការពន្យល់ពីលោកមេឃុំទីងចក់បាននៅឡើយទេ ជុំវិញការយកត្រាក់​ទ័រឈូសឆាយចូលយកដីចម្ការកៅស៊ូរបស់ពលរដ្ឋអស់ជាង ១ ហិកតាទាំងថ្ងៃ។

កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៣ លោក ឡុច ឡៅ ចៅក្រមសាលាដំបូងខេត្តរតនគីរីនិងលោក រស់ សារ៉ា បានចុះអនុវត្តដីកាសម្រេច លេខ:០៥ ក្រប/ដកសចុះថ្ងៃទី២៩ ខែមិនាឆ្នាំ២០១៣របស់សាលាឧទ្ធណ៍ ដោយមានការចូលរួមពីភាគីជនរងគ្រោះតំណាងដោយលោក លុន ស៊ីណាត ម្ខាស់ចម្ការកៅស៊ូនិងតំណាងចម្ការកៅស៊ូស្រុកបរកែវ៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម