សន្តិសុខសង្គម
សមត្ថកិច្ចឃាត់អ្នកបើកបរបញ្ច្រាសផ្លូវល្បឿនលឿន មកអប់រំ និងផាកពិន័យតាមច្បាប់
ក្រុមការងារផ្លូវល្បឿនលឿន បានសហការជាមួយកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ឃាត់រថយន្ត២គ្រឿង និងអ្នកបើកបរយកមកអប់រំ និងផាកពិន័យតាមច្បាប់ បន្ទាប់ពីបើកបរបញ្ច្រាសទិសចរាចរណ៍ លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ កាលពីថ្ងៃទី១៩ និង២០ ខែមីនា ឆ្នាំ២០២៣ កន្លងមក។

បើតាមក្រសួងសាធាណៈការ និងដឹកជញ្ជូន ការបើកបរបញ្ច្រាសទិសចរាចរណ៍ មិនថានៅលើផ្លូវល្បឿនលឿន ឬផ្លូវប្រភេទណានោះទេ វាជាការបំពានច្បាប់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ និងប្រមាថអាយុជីវិតខ្លួនឯង និងអ្នកដទៃ។ ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវសារជាថ្មីដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន កុំបើកបរបញ្ច្រាសទិសចរាចរណ៍ ប្រើប្រាស់គន្លងចរាចរណ៍ឱ្យបានត្រឹមត្រូវ និងជៀសវាងការប្រព្រឹត្តល្មើសនានា ដើម្បីចូលរួមរក្សាសុខសុវត្ថិភាពពេលធ្វើដំណើរទាំងអស់គ្នា។

គួរកត់សម្គាល់ថា នៅលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មិនមែនទើបតែមានលើកទី១នោះទេករណីបើកបរបញ្ច្រាសទិសដៅចារចរណ៍នេះ គឺគេសង្កេតឃើញមានច្រើនករណីមកហើយ និងមានទាំងពេលយប់ និងពេលថ្ងៃ ដែលអ្នកបើកបរទាំងនោះហាក់មិនខ្លាចបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃសោះឡើយ ខណៈការបើកបរលើផ្លូវល្បឿនលឿនេះ គឺមានល្បឿនលឿនជាផ្លូវធម្មតា៕
អត្ថបទ៖ សុខុម





-
ព័ត៌មានជាតិ២ ថ្ងៃ មុន
សម្តេចតេជោ ៖ ខ្ញុំនឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងក្រមខណ្ឌគម្រោង សាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត រសៀលនេះ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Jisoo តេស្តវិជ្ជមានកូវីដ ក្រោយវិលពីការប្រគំតន្ត្រីនៅថៃវិញ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ប្រកួតឆ្នាំដំបូង បវរកញ្ញាកម្ពុជា ឈ្នះមកុដ Miss Culture Global នៅឥណ្ឌូនេស៊ី
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ក្រោយលែងលះជាមួយ Angelababy តារាប្រុស Huang Xiaoming មានមិត្តស្រីថ្មីការពារលើសមុន
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ម្ចាស់មេដាយមាសស៊ីហ្គេម កូនកាត់ខ្មែរអាមេរិក លេចមុខថតសំអាងការ
-
សន្តិសុខសង្គម១ សប្តាហ៍ មុន
តខ្សែភ្លើងខុសបច្ចេកទេស ឆ្លងចរន្ដឆេះផ្ទះមួយខ្នង និងរថយន្ដមួយគ្រឿងទាំងស្រុង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
លោក ថាក់ស៊ីន បញ្ជាក់ច្បាស់ៗពីពេលវេលាវិលត្រឡប់ចូលស្រុកវិញ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Dilraba រងការរិះគន់ថា ស្លៀកពាក់មិនសមក្នុងព្រឹត្តិការណ៍