សន្តិសុខសង្គម
អាជ្ញាធរបន្ទាយមានជ័យកំពុងចាត់វិធានការម៉ឺងម៉ាត់លើករណីបទល្មើសនេសាទនៅអាងត្រពាំងថ្ម
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានចាត់វិធានការម៉ឺងម៉ាត់លើករណីបទល្មើសនេសាទដែលកំពុងកើតមាននៅអាងត្រពាំងថ្មស្ថិតនៅស្រុកភ្នំស្រុក ដោយបង្កើតក្រុមការងារប្រចាំការ ២៤ម៉ោង ដើម្បីទប់ស្កាត់បទល្មើស និងមិនលើកលែងចំពោះអ្នកប្រព្រឹត្តល្មើសឡើយក្រោយពីមានការលាក់បាំងរឿងហេតុដែលផ្តើមពីបទល្មើសនេសាទកើតជាអំពើហិង្សាមកលើការបង្រ្កាបអ្នកនេសាទខុសច្បាប់កន្លងមក។

ការចាត់វិធានការនេះធ្វើឡើងកាលពីថ្ងៃទី ២២ ខែឧសភាឆ្នាំ ២០២៣ នៅចំណុចមាត់អាងត្រពាំងថ្មនៃសំណង់ទ្វារទឹកទី១ក្នុងកិច្ចប្រជុំពិសេសមួយរកដំណោះស្រាយ ករណីនេសាទខុសច្បាប់ និងដាក់វិធានការការពារធនធាន ធម្មជាតិ អាងត្រពាំងថ្ម ក្រោមការដឹកនាំប្រជុំលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមានការអញ្ជើញចូលរួមពី លោកឃ្លោក នួយ អភិបាលរងខេត្តនិងជាអនុប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកភ្នំស្រុក លោកប្រធានមន្ទីរកសិកម្ម.រុក្ខាប្រមាញ់និងនេសាទ, ប្រធានមន្ទីរបរិស្ថាន, មន្ត្រីអង្គភាពពាក់ព័ន្ធ លោក ជូ បុត្រ ភិបាលស្រុកភ្នំស្រុក មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចស្រុក ឃុំ ភូមិ មន្ត្រីជំនាញនិងសហគមន៍នៃតំបន់ការពារធម្មជាតិ-ទេសចរណ៍អាងត្រពាំងថ្ម។
ជាមួយគ្នានោះលោកក៏បានបញ្ជារអោយអាជ្ញាធរមានសមត្ថកិច្ចស៊ើបអង្កេតឡើងវិញករណីហិង្សារបង្កដោយក្រុមប្រជានេសាទល្មើសលើមន្ត្រីឧទ្យានុរក្សនិងសមាជិកសហគមន៍នៃតំបន់ការពារធម្មជាតិ-ទេសចរណ៍អាងត្រពាំងថ្មស្រុកភ្នំស្រុក ដែលកើតហេតុកាលពីយប់ថ្ងៃទី២២ខែមេសាឆ្នាំ២០២៣ កន្លងមក និងណែនាំឱ្យអាជ្ញាធរថ្នាក់ស្រុក ឃុំ ភូមិសហការនឹងជំនាញអ្នកពាក់ព័ន្ធបង្កើតសហគមន៍នេសាទអាងត្រពាំងថ្មឡើងវិញ។

របៀបវារៈសំខាន់នៃកិច្ចជុំដោះស្រាយកករណីនេសាទខុសច្បាប់នៅក្នុងអាងត្រពាំងថ្មឃុំប៉ោយចារស្រុកភ្នំស្រុក ដោយសារតែមកទល់ពេលនេះបរិមាណប្រជានេសាទល្មើសច្បាប់បានកើនឡើងទ្វេរដងតាមរយះការលួចនេសាទរចូលក្នុងតំបន់អភិរក្សពូជត្រីនៃ(ទំហំជាង៣០ហិចតា) ដែលកើតឡើងចន្លោះរំលងអាធ្រាត្រពីម៉ោង១ទៅម៉ោង៤ទៀបភ្លឺ ថែមទៀត ដោយឧបករណ៍ឆក់(Invertor /battery) និងប្រើស្បៃអួនសរសៃក្រឡាញឹកយ៉ាងច្រើន ពេញបន្ទុកដែលបង្កការព្រួយបារម្ភយ៉ាងខ្លាំងពីមហន្តរាយពូជមច្ឆៈជាតិ។
ដោយឡែកបើតាមមន្រ្តីខ័ណ្ឌរដ្ឋបាលជលបទនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យបានប្រាប់អោយដឹងថាបទល្មើសឆក់ត្រីកើតមានច្រើនមែននៅអាងត្រពាំងថ្ម។
ចំពោះអាងត្រពាំងថ្មនេះមន្រ្តីជលផលមិនត្រូវបានអាជ្ញាធរស្រុកអនុញាតអោយអនុវត្តការងារនៅទីនោះទេដោយខាងស្រុកលើកឡើងថាមានខាងសហគមន៍នៃតំបន់ការពារធម្មជាតិ-ទេសចរណ៍អាងត្រពាំងថ្ម(គ្រប់គ្រងដោយជំនាញ បរិស្ថាន) ហើយ៕



អត្ថបទ៖ អពៅ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
តារា ៤ ដួង លេចធ្លោជាងគេ ក្រោយស្លៀកឈុតស្រដៀងគ្នាដើរលើកម្រាលព្រំ Cannes
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Mai Davika បញ្ចេញឈុតលើទឹកដីកូរ៉េ បែររងការរិះគន់ពីមហាជនថា ស្គមដូចមនុស្សអត់អាហារ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ មុន
មិនមែនលេចធ្លោរហូតទេ មួយឈុតរបស់ Chompoo ក្នុងកម្មវិធី Cannes រងការរិះគន់មិនពេញចិត្តពីមហាជន
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
បង្ហាញខ្លួនក្នុងកម្មវិធី Cannes តារាសម្ដែងChompoo មិនធ្វើឲ្យទស្សនិកជនខកចិត្តទេ
-
កីឡា៥ ថ្ងៃ មុន
ទីបំផុត ប្រធាន FIFA ចេញសេចក្ដីថ្លែងការណ៍ពាក់ព័ន្ធការប៉ះទង្គិចក្នុងស៊ីហ្គេមនៅកម្ពុជា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
Chompoo បង្ហាញមួយឈុតទៀតលើទឹកដី បារាំង ហ្វេនសរសើរសម្រស់ស្អាតខ្លាំង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ មុន
តារា ថៃ ៥ គូ ត្រូវអ្នកគាំទ្រជំរុញឲ្យស្រលាញ់គ្នាពិត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
៣ ឈុតរបស់ Chompoo Araya ក្នុងកម្មវិធី Cannes សុទ្ធតែទទួលការសរសើរថាលេចធ្លោ