Connect with us

សន្តិសុខសង្គម

បង្ក្រាបឆ្នោតឡូតូលាភមហាសម្បត្តិ ឃាត់ខ្លួនមនុស្ស៤នាក់ និងវត្ថុតាងមួយចំនួន

បានផុស

នៅ

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងអាជីវកម្មឆ្នោតលាភមហាសម្បត្តិ (ឡូតូ) ចំនួន២កន្លែងឃាត់ខ្លួនមនុស្ស៤នាក់ និងដកហូតវត្ថុតាងមួយចំនួនយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីអនុវត្តច្បាប់។

ការចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងបង្កប់ល្បែងស៊ីសងខុសច្បាប់នេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ នៅទីតាំងចំនួន២ផ្សេងគ្នាក្នុងមូលដ្ឋានស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក អ៊ុន ស៊ី អធិការនៃអធិការដ្ឋាននគរបាលស្រុកកណ្តៀង បានឲ្យដឹងថា ក្នុងកិច្ចសហប្រតិបត្តិការនៃការត្រួតពិនិត្យរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបានធ្វើឡើងជាច្រើនទីតាំង ហើយជាលទ្ធផលកម្លាំងបានរកឃើញទីតាំងឆ្នោតឡូតូខាងលើមានបង្កប់ល្បែងអាប៉ោងតាមអនឡាញមានចំនួន០២ទីតាំង។ ទី១.ទីតាំងតូបលក់ដូរមុខផ្ទះរបស់ឈ្មោះ ជឿន សុភី ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិស្វាយចំបក់ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ និងទី២.ទីតាំងតូបលក់ដូរមុខផ្ទះរបស់ឈ្មោះ គឹម សុខខេង ភេទស្រី អាយុ៥២ឆ្នាំ រស់នៅភូមិដងរុង ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ និងអ្នកបញ្ជាម៉ាស៊ីនចំនួន០២នាក់ទៀត ទី១.ឈ្មោះ ម៉ៅ ដានី ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិដងរុង ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ទី២.ឈ្មោះ ហៀង ច័ន្រ្ទា ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិទួលពង្រ ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ កម្លាំងបានចាប់យកវត្ថុតាងមួយចំនួនរួមមាន ម៉ាស៊ីនកុំព្យូទ័រចំនួន០២ឈុត ដុំវាយហ្វាយ (ប្រព័ន្ធភ្ជាប់) អ៊ីនធ័រណេតចំនួន០១ និងព្រីខ្សែភ្លើងប្រវែង០៤ម៉ែត្រ ចំនួន០១ខ្សែ ។

បើតាមលោកអធិការស្រុក ជនសង្ស័យទាំង០៤នាក់ត្រូវបានក្រុមការងាររបស់គណៈបញ្ជាការឯកភាពស្រុកកណ្តៀងធ្វើកិច្ចសន្យាអប់រំនៅនឹងកន្លែង ចំណែកវត្ថុតាង កម្លាំងបានចាប់យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកណ្តៀងជាបណ្ដោះអាសន្ន៕

សុមបញ្ជាក់ថា បច្ចុប្បន្នឆ្នោតឡូតូជាច្រើនប្រភេទបាននឹងកំពុងរីកដុះដាលជាច្រើននៅតាមបណ្ដារាជធានីខេត្តមួយចំនួន ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ហើយការដាក់ល្បែងឆ្នោតឡូតូនេះ គឺតែងមានបង្កប់ល្បែងស៊ីសងជាច្រើន តែក៏មានអាជ្ញាធរនៅតាមបណ្ដាលខណ្ឌ ស្រុក មួយចំនួនបានចុះត្រួតពិនិត្យ និងបង្ក្រាប និងមួយចំនួនទៀតមិនទាន់បង្ក្រាបនោះទេ ដែលបញ្ហានេះធ្វើឲ្យកើតមានអំពើចោរកម្មកើតមានជាបន្តបន្ទាប់៕

អត្ថបទ៖​ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

ថៃ​បង្កហេតុនិ​ងផ្ទុះ​អាវុធ​មុន ប៉ុន្តែរំអែរំអួយ​ធ្វើ​ដូច​​​ជនរងគ្រោះ​នៅ​មុខ​អន្តរជាតិ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

កីឡា២ ម៉ោង មុន

លោក​ ផាត​ សូដា៖​ តស៊ូ​ដោះបំណុល​ជំពាក់​ពេល​ធ្វើ​ក្លឹប​មាន​ពេល​ខ្លះ​គេ​មក​ទា​លុយ​ ឬ​ស្ដីឲ្យ​ដល់​ក្លឹប​

សន្តិសុខសង្គម២ ម៉ោង មុន

សម្ដេចតេជោ ហ៊ុន សែន កំពុងបញ្ជាកងទ័ព ជាមួយនាយករដ្ឋមន្ត្រី និងមេទ័ព

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៧ ឈ្មោះ ហ្វ្រង់ស៊ីស្កូ (Fransisco)

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ជាល្បិចឬយ៉ាងណា? ក្រោយអនុព័ន្ធយោធាបរទេសមិនខ្វល់ស្តាប់ ទាហានថៃ ៥នាក់ទៀតក៏ដើរជាន់មីន 

Sokha Hotels

ព័ត៌មានពេញនិយម