សន្តិសុខសង្គម
អគ្គិភ័យឆាបឆេះសិប្បកម្មកែច្នៃកៅអីមួយកន្លែង អស់ទាំងស្រុង នៅខណ្ឌច្បារអំពៅ
ទីតាំងរោងសិប្បកម្មកែច្នៃកៅអីមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៩ និង ៥០ នាទីយប់ ថ្ងៃសុក្រ ទី ០៨ ខែកញ្ញា ឆ្នាំ ២០២៣ នៅចំណុចសិប្បកម្មកែច្នៃកៅអី ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ម្ចាស់ទីតាំងឈ្មោះ សុខា វិសាល ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ ជាម្ចាស់សិប្បកម្ម។ ទីតាំងខាងលើមានទំហំ ១០ ម៉ែត្រ X៣០ ជាប្រភេទសំណង់ដែកប្រក់ស័ង្កសី។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងក្រុមពន្លត់ និងបង្ការគ្រោះអគ្គិភ័យ ចេញរថយន្តជាច្រើនគ្រឿង ដើម្បីចុះទៅអន្តរាគមន៍ភ្លាមៗ។

ក្នុងរង្វង់ប្រតិបត្តិការបង្ការគ្រោះអគ្គិភ័យខាងលើ សមត្ថកិច្ចប្រើប្រាស់រថយន្តការិ.អគ្គិភ័យចំនួន ១២ គ្រឿង ទឹកអស់ ២៤ ឡាន ស្មើនឹង ៩៦ ម៉ែត្រគូប ,រថយន្តជំនួយ:រថយន្តក្រសួងមហាផ្ទៃ ០៣ គ្រឿង ពុំបានប្រើប្រាស់ទឹក ,រថយន្តសាលាខណ្ឌច្បារអំពៅ ០១ គ្រឿង ប្រើប្រាស់ទឹក ០១ ឡាន ស្មើនឹង ០៤ ម៉ែត្រគូប ,រថយន្តទីក្រុងនរា ០២ គ្រឿង ប្រើប្រាស់ទឹកអស់ ០២ ឡាន ស្មើនឹង ០៨ ម៉ែត្រគូប , រថយន្តបុរីប៉េងហួត ០២ គ្រឿង ប្រើប្រាស់ទឹកអស់ ០២ ឡាន ស្មើនឹង ១២ ម៉ែត្រគូប។ រហូតទៅដល់ម៉ោង ១១ និង ៣០ នាទីយប់ នាថ្ងៃខែឆ្នាំដដែល ទើបអាចគ្រប់គ្រងបានទាំងស្រុង ដោយមិនមានមនុស្សរងរបួសនោះទេ និងមិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋឡើយ។

ចំពោះទីតាំងខាងលើ ត្រូវបានអគ្គិភ័យឆាបឆេះសម្ភារៈទាំងស្រុង ដោយឡែកមូលហេតុវិញ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕
អត្ថបទ ៖ សុខា





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


