សន្តិសុខសង្គម
គួរដាក់ទោសយ៉ាងណា! ជនមានសតិមិនគ្រប់ទឹក កាប់មេភូមិបណ្តាលឱ្យបាត់បង់ជីវិត
ជនរងគ្រោះម្នាក់បានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ក្រោយពីត្រូវជនវិបល្លាសដែលមានសតិមិនគ្រប់ ប្រើពូថៅដៃកាប់ទាំងកម្រោលរងរបួសជាច្រើនកន្លែង។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីថ្ងៃទី២៣ ខែកញ្ញ ឆ្នាំ២០២៣ វេលាម៉ោង ១១.៣០ នាទី នៅចំណុចក្រុមទី៩ ភូមិស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ដោយមានករណី ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស បណ្ដាលឱ្យជនរងគ្រោះស្លាប់ (យកពូថៅកាប់) បង្កដោយជនសង្ស័យឈ្មោះ ប្រាក់ សុខណា ភេទប្រុស អាយុ៣៦ ឆ្នាំ (វិបល្លាសស្មារតី) មានទីលំនៅភូមិស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ។
យោងតាមសេចក្តីរាយការណ៍ពីកម្លាំងសមត្ថកិច្ចបានឱ្យដឹងថា ជនបង្កដោយមានស្មារតីមិនគ្រប់នេះ ត្រូវបានក្រុមគ្រួសារដាក់ច្រវាក់នៅនឹងផ្ទះអស់រយ:ពេល ៣ឆ្នាំមកហើយ ព្រមទាំងមានឈ្មោះនៅសង្គមកិច្ចត្រូវបញ្ជូនទៅមណ្ឌលថែមទៀតផង ប៉ុន្តែសាច់ញាតិ មិនបានបញ្ជូនទៅណាទាំងអស់។
លុះនៅមុនពេលកើតហេតុ ជនរូបនេះបានរបូតច្រវាក់ហើយក៏បានធ្វើសកម្មភាពយកពូថៅកាប់ទៅលើ ជនរងគ្រោះឈ្មោះ កង ស៊ីណាត់ ភេទប្រុស អាយុ ៥៨ឆ្នាំ ជាមេភូមិ នៅភូមិឃុំ-កើតហេតុខាងលើ បណ្ដាលឱ្យរងរបួសត្រង់ចុងភ្នែកស្ដាំ រយះដល់គុំត្រចៀក ខាងស្ដាំ ១ កន្លែង របួសត្រង់ឆ្អឹងជំនីផុត ១ កន្លែង បណ្ដាលឱ្យរងរបួសធ្ងន់រហូតដល់ស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្ត បាត់ដំបង ។
ករណីនេះ កម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីច្បាប់ ដោយនៅព្រឹកនេះដែរ លោកព្រះរាជអាជ្ញាបានបញ្ជាឱ្យសមត្ថកិច្ចចុះស្រាវជ្រាវសាវតាជនសង្ស័យឱ្យបានច្បាស់ម្តងទៀត ដើម្បីអនុវត្តបន្ត ៕
អត្ថបទ : សោ និយមរ័ត្ន


-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


