Connect with us

សន្តិសុខសង្គម

ឆេះយានដ្ឋានជួសជុលរថយន្ដមួយកន្លែងបំផ្លាញរថយន្ដ៦គ្រឿង និងសម្ភារមួយចំនួន

បានផុស

នៅ

អគ្គិភ័យបានលេបត្របាក់យានដ្ឋានជួសជុលរថយន្ដមួយកន្លែងក្នុងខេត្តកំពង់ស្ពឺ ឆេះបំផ្លាញរថយន្ដចំនួន៦គ្រឿង និងសម្ភារមួយចំនួន។ ការណីគ្រោះអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣​ ស្ថិតនៅចំណុចភូមិអូរវែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា យានដ្ឋានដែលត្រូវអគ្គិភ័យឆាបឆេះនេះមានទំហំ ២០ គុណ ៣៤ម៉ែត្រ ធ្វើពីដែក ជញ្ជាំងស័ង្កសី ដំបូលស័ង្កសី ដែលមានម្ចាស់ឈ្មោះ មុយ ចាន់ណារី ភេទប្រុស អា​យុ៤១ឆ្នាំ ប្រពន្ធឈ្មោះ ឪ ស្រីនោ អាយុ៣៩ឆ្នាំ រស់នៅភូមិកើតហេតុ​ ជាម្ចាស់​ឃ្លាំងនិងម្ចាស់ទីតាំង។

ក្នុងករណីអគ្គិភ័យនេះ បានបណ្ដាលឲ្យខូចខាតរថយន្ដសរុបចំនួន៦គ្រឿង មានរថយន្ដ Lexus 470 ចំនួន១គ្រឿង រថយន្ដ Ford Ranger pickup ចំនួន២គ្រឿង រថយន្ដ Land Cruiser ចំនួន២គ្រឿង និងរថយន្ដដឹកទំនិញចំនួន១គ្រឿង (ឆេះមួយផ្នែកខាងស្ដាំ) និងឆេះសម្ភារៈប្រើប្រាស់ក្នុងរថយន្ដមួយចំនួនទៀត តែមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ។

របាយការណ៍សមត្ថកិច្ចបញ្ជាក់ថា ករណីនេះបណ្តាលមកពីឆ្លងចរន្ដអគ្គិសនីក្នុងរថយន្ដ ព្រោះរថយន្ដដែ​លដាក់តាំងលក់នោះជាប្រភេទរថយន្ដជួសជុលផង​ រថយន្ដលក់ផង​(មួយទឹក)​។ ក្នុងការជួយសង្គ្រោះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្ដសង្រ្គោះអគ្គិភ័យ​ចំនួន០៦គ្រឿង​ និងប្រើទឹកអស់០៧រថយន្ត​ ទើបគ្រប់គ្រងស្ថានការណ៍បានដោយមិនបណ្ដាលឲ្យឆេះរាលដាលទៅផ្ទះប្រជាពលរដ្ឋដែលក្បែរខាងឡើយ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា​ ប្តឹង​មន្ត្រី​អង្គការ​សង់​ត្រា​ល់​ទៅ​តុលាការ​ទាមទារ​សំណង​ជំងឺ​ចិត្ត​១០០​លាន​រៀល

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចធិបតី ប្រាប់លោក គង់ វិបុល ឱ្យប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការងារពន្ធដារ ដើម្បីកាត់បន្ថយភាពស៊ាំញ៉ាំ

ព័ត៌មានជាតិ៩ ម៉ោង មុន

ការងារ​ស្ថិតិ និង​អត្រានុកូលដ្ឋាន ជា​កិច្ចការ​ដ៏​មាន​សារៈសំខាន់ និង​ជា​សេវា​ដែល​ប្រជាពលរដ្ឋ​ត្រូវការ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រឡាយ​ធម្មជាតិ​ចំនួន​៣ ​ដែល​ប្រឈម​នឹង​កកស្ទះ​ចរន្តទឹក​ហូរ​ចេញ​ត្រូវ​បាន​ជីក​ស្តារ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកស្រី មិថុនា ភូ​ថង​ ៖ អាជ្ញាធរ​មូលដ្ឋាន​គប្បី​ចូលរួម​ឱ្យ​សកម្ម​លើ​ការគ្រប់គ្រង​គ្រោះមហន្តរាយ​

Sokha Hotels

ព័ត៌មានពេញនិយម