ព័ត៌មានជាតិ
សម្ដេចធិបតី៖ ក្រុមហ៊ុនចិន BYD គ្រោងដាក់ទុនរៀបចំផលិតរថយន្តនៅកម្ពុជា
សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅល្ងាចថ្ងៃទី២៧ ខែមិថុនា នេះ បានបង្ហើបឱ្យដឹងថា ក្រុមហ៊ុនចិន BYD គ្រោងដាក់ទុនរៀបចំផលិតរថយន្តនៅកម្ពុជា។ សម្ដេចនាយករដ្ឋមន្ត្រី បានបង្ហើបឱ្យដឹងដូច្នេះ ក្នុងឱកាសអញ្ជើញ អញ្ជើញជាអធិបតីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងសង្កត់ធ្ងន់ដូច្នេះ ៖« ក្រុមហ៊ុន BYD ក្រុមហ៊ុនឡានអគ្គិសនីរបស់ចិនមួយនឹងគ្រោងមកដាក់ទុនដើម្បីរៀបចំ…ផលិតរថយន្តនៅកម្ពុជា»។
ក្រុមហ៊ុន BYD គឺជាក្រុមហ៊ុនលក់ឡានអគ្គិសនីដ៏ធំមួយរបស់ចិន។ ក្រុមហ៊ុននេះ ប្រជែងបានទីផ្សាររថយន្តអគ្គិសនីលេខ១ និងពេញនិយមបំផុតលើពិភពលោក។ តាមការចេញផ្សាយរបស់ Reuters នៅចុងខែមករា ឆ្នាំ២០២៤ ឱ្យដឹងថា បើគិតត្រឹមចុងឆ្នាំ២០២៣ ក្រុមហ៊ុន BYD ជំរុញការលក់របស់ខ្លួនកើនឡើង ៨៦.៥% ធៀបទៅនឹងឆ្នាំ២០២២។

ក្នុងក្របខ័ណ្ឌប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន គឺមានរោងចក្រចំនួន៥ ដែលកំពុងផ្គុំ និងដំឡើងរថយន្តដូចជាទី១/រោងចក្ររបស់ក្រុមហ៊ុន DAEHAN AUTO (CAMBODIA) CO., LTD. មានទីតាំងនៅខេត្តស្វាយរៀង ជារោងចក្រផលិតរថយន្ត SAMYUNG។ទី២/ រោងចក្ររបស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO LTD. មានទីតាំងនៅខេត្តពោធិ៍សាត់ ជារោងចក្រសម្រាប់ផលិតរថយន្ត FORD។ ទី៣/ រោងចក្ររបស់ក្រុមហ៊ុន CAMKO MOTOR CO., LTD. ស្ថិតនៅលើទឹកដីខេត្តកោះកុង ជារោងចក្រផលិតរថយន្ត HYUNDAI។ ទី៤/រោងចក្ររបស់ក្រុមហ៊ុន HGB MOTORS ASSEMBLY CO., LTD. ស្ថិតនៅខេត្តបន្ទាយមានជ័យ ជារោងចក្រសម្រាប់ផលិតរថយន្ត KIA។ និងទី៥ គឺរោងចក្ររបស់ក្រុមហ៊ុន GTV MOTOR CO., LTD. កំពុងដំណើរការសាកល្បង។
ជាមួយគ្នានេះ សម្ដេចធិបតី បានដាក់ក្ដីសង្ឃឹមថា នៅថ្ងៃអនាគត នឹងមានក្រុមហ៊ុនធំៗផ្សេងៗទៀត នឹងចូលមកកម្ពុជា ហើយចាប់ដៃជាមួយក្រុមហ៊ុនធុនកណ្ដាល ធុនតូចក្នុងស្រុក៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


