ព័ត៌មានជាតិ
ការងារស្ថិតិ និងអត្រានុកូលដ្ឋាន ជាកិច្ចការដ៏មានសារៈសំខាន់ និងជាសេវាដែលប្រជាពលរដ្ឋត្រូវការក្នុងជីវភាពប្រចាំថ្ងៃ
លោក កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា ការងារស្ថិតិ និងអត្រានុកូលដ្ឋាន គឺជាកិច្ចការដ៏មានសារៈសំខាន់ និងជាសេវាដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវការក្នុងជីវភាពប្រចាំថ្ងៃ។ដូច្នេះមន្ត្រីដែលបំពេញការងារនេះត្រូវបន្តពង្រឹងសមត្ថភាព និងត្រូវយល់ឱ្យបានច្បាស់អំពី គោលបំណង និងខ្លឹមសារនៃច្បាប់ថ្មី។
ការលើកឡើងនិងការស្នើបែបនេះរបស់លោកកើត ឆែ បានធ្វើឡើង ខណៈលោកបានអញ្ជើញជាតំណាង លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីបិទ «សិក្ខាសាលា ផ្សព្វផ្សាយច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដា្ឋន និងអត្តសញ្ញាណកម្ម» ជូនដល់ ថ្នាក់ដឹកនាំ-មន្ត្រីរាជការ រដ្ឋបាលរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរដ្ឋបាលខណ្ឌ-សង្កាត់ និងមន្ទីរ-អង្គភាពក្រោមឱវាទ នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ឯក បណ្ឌិត តូប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនិងលោកកែ ប៊ុនឡេង សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ។

លោកកើត ឆែ បន្តថា ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយពាក់ព័ន្ធនឹងការងារអត្រានុកូលដ្ឋាន គឺសំដៅពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាអត្រានុ កូលដ្ឋាន ជូនបងប្អូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ពាក់ព័ន្ធនានា។

អង្គសិក្ខាសាលានេះធ្វើឡើង ដើម្បីទទួលយកនូវចំណេះដឹងថ្មី សម្រាប់ជាទុនបន្ថែម និងជាមូលដ្ឋាន ឈានទៅអនុវត្តច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលនឹងចូលជាធរមាន ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នេះតទៅ។

លោកបន្តថា ការងារស្ថិតិ និងអត្រានុកូលដ្ឋាន គឺជាកិច្ចការដ៏មានសារៈសំខាន់ និងជាសេវាដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវការក្នុងជីវភាពប្រចាំថ្ងៃ ហើយឯកសារអត្រានុកូលដ្ឋាន គឺជាឯកសារបញ្ជាក់អំពីស្ថានភាពរបស់បុគ្គលម្នាក់ៗ ដែលរួមមាន៖ (១) កំណើត (២) ការ រៀបអាពាហ៍ពិពាហ៍ និង (៣) មរណភាព។

លោកបន្តទៀតថា សម្រាប់ទិដ្ឋភាពច្បាប់ ឯកសារអត្រានុកូលដ្ឋាន គឺជា ភស្តុតាងលាយលក្ខណ៍អក្សរដែលបង្ហាញអំពីស្ថានភាពគតិយុត្តិរបស់បុគ្គលម្នាក់ និងប្រើប្រាស់ជាមូលដ្ឋាន ក្នុងការ កំណត់សិទ្ធិ និងកាតព្វកិច្ចផ្សេងៗផងដែរ។ ឈរលើមូលដ្ឋាននេះ និងអនុលោមតាមផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម រយៈ ពេល១០ឆ្នាំ (២០១៧-២០២៦) ក្នុងគោលដៅពង្រឹង និងធ្វើទំនើបកម្មការងារអត្តសញ្ញាណកម្ម, ច្បាប់ស្ដីពីរតនុកូលដ្ឋាន ស្ថិត អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ត្រូវបានប្រកាសឱ្យប្រើកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ ហើយនឹងចូលជាធរមាន នាពេលឆាប់ៗខាងមុខនេះ។

លោកកើត ឆែ បានបញ្ជាក់ផងដែរថា ការគ្រប់គ្រងអត្តសញ្ញាណរបស់ប្រជាជន ជាកិច្ចការសន្តិសុខថ្នាក់ជាតិដ៏មានសារៈសំខាន់ ដែលឱ្យ អាជ្ញាធរអាចគ្រប់គ្រង និងបង្ការនូវបទល្មើសបាន។ លោកស្នើឱ្យមន្ត្រីដែលបំពេញការងារអត្រានុកូលដ្ឋានត្រូវបន្តពង្រឹងសមត្ថភាព និងត្រូវយល់ឱ្យបានច្បាស់អំពី គោលបំណង និងខ្លឹមសារនៃច្បាប់ថ្មី ព្រមទាំងត្រូវដុសខាត់ចំណេះដឹងលើការប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យាផងដែរ។ ទីចាត់ការរដ្ឋបាល ត្រូវលើកផែនការបណ្តុះបណ្តាលសម្រាប់ឆ្នាំ២០២៥ ឱ្យបានរួសរាន់។

ក្នុងអំឡុងពេលអនុវត្តច្បាប់ថ្មី, ក្នុងករណីដែលមានភាពស្រពិចស្រពិល ឬមិនច្បាស់លាស់ត្រង់ចំណុច ណាមួយ មន្ត្រីអត្រានុកូលដ្ឋានថ្នាក់សង្កាត់ និងមន្ត្រីពាក់ព័ន្ធថ្នាក់ខណ្ឌ ត្រូវទំនាក់ទំនងមកការិយាល័យ ស្ថិតិ និងអត្រានុកូលដ្ឋាន ទីចាត់ការរដ្ឋបាល សាលារាជធានីភ្នំពេញ ដើម្បីសុំការបញ្ជាក់៕
ដោយ ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


