ព័ត៌មានអន្ដរជាតិ
សិង្ហបុរី ថា គ្មានអ្វីជំនួសអាស៊ានបានទេ បើទោះសមាជិកមួយចំនួនចង់ចូល BRICS ក៏ដោយ
លោក Vivian Balakrishnan រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី បានប្រកាសកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ថា អាស៊ាននៅតែដើរតួនាទីសំខាន់ ហើយគ្មានអ្វីដែលអាចជំនួសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះបាននោះឡើយ ថ្វីត្បិតបណ្ដាប្រទេសមួយចំនួននៅក្នុងអាស៊ាន កំពុងបង្ហាញពីចំណាប់អារម្មណ៍ចង់ចូលរួមជាសមាជិក BRICS ក៏ដោយ។

មន្ត្រីជាន់ខ្ពស់សិង្ហបុរី បានបញ្ជាក់ថា អាស៊ានគឺជាតំបន់ប្រកួតប្រជែង និងជាកន្លែងវិនិយោគដ៏សម្បូរបែប ដែលមានប្រជាជនសរុបចំនួន ៦៨០លាននាក់ និង GDP ប្រមាណ ៣,៥ទ្រីលានដុល្លារ ហើយអាចនឹងកើនឡើងបាន ២ ឬក៏ ៣ដង នៅក្នុងរយៈពេល២០ទៅ៣០ឆ្នាំខាងមុខ។ លោក Balakrishnan បានបន្ថែមថា អាស៊ានបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនជាមួយប្រទេសចិន កូរ៉េខាងត្បូង និង ជប៉ុន។
ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសសិង្ហបុរីនេះ ធ្វើឡើងបន្ទាប់ពីប្រទេសថៃ និងម៉ាឡេស៊ី កាលពីដើមខែមិថុនា បានបង្ហើបពីគម្រោងចង់ចូលជាសមាជិក BRICS ដែលជាក្រុមប្រទេសអភិវឌ្ឍខាងសេដ្ឋកិច្ច ដឹកនាំដោយប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។ មុនថៃ និងម៉ាឡេស៊ី, ប្រទេសមីយ៉ាន់ម៉ា និងឡាវ ក៏ធ្លាប់បានប្រកាសពីចំណាប់អារម្មណ៍ចង់ចូល BRICS ផងដែរ។
សូមបញ្ជាក់ថា ប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន បានបង្កើតក្រុមប្រទេស BRIC ឡើងកាលពីឆ្នាំ២០០៦។ ឈ្មោះ BRIC នេះបានមកពីអក្សរផ្ដើមនៃឈ្មោះប្រទេសជាសមាជិក ដែលអក្សរ B បានន័យថា Brazil, អក្សរ R បានន័យថា Russia, អក្សរ I បានន័យថា India និងអក្សរ C បានន័យថា China។ លុះដល់ឆ្នាំ២០១០ អាហ្វ្រិកខាងត្បូង បានចូលរួមជាសមាជិកបន្ថែម ដែលនាំឲ្យមានការបន្ថែមអក្សរ S នៅខាងចុង ហើយក៏នាំឲ្យឈ្មោះផ្លូវការនៃក្រុមប្រទេសទាំងនេះត្រូវគេហៅថា BRICS។ ក្រោយៗមកទៀត ក៏មានការចូលរួមពីបណ្ដាប្រទេសមួយចំនួនទៀត ដូចជា អេហ្ស៊ីប អេត្យូពី អ៉ឺរ៉ង់ អារ៉ាប៊ីសាអូឌីត និងសហព័ន្ធអារ៉ាប់រួម។ បច្ចុប្បន្ន មានប្រទេសច្រើនជាង ៤០ កំពុងប្រកាសចង់ចូលរួមជាមួយ BRICS។
គោលបំណងធំរបស់ BRICS គឺស្វែងរកការបង្កើនចំណងសម្ព័ន្ធមិត្តឲ្យកាន់តែជិតស្និទ្ធ និងធ្វើកិច្ចសហប្រតិបត្តិការពង្រីកវិស័យសេដ្ឋកិច្ច ដើម្បីកាត់បន្ថយការទទួលរងឥទ្ធិពលពីលោកខាងលិច៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


