កីឡា
ចប់វគ្គសន្សំពិន្ទុក្នុងពូល រឿងភ្ញាក់ផ្អើល៣ក្នុងពាន Euro 2024
ការប្រកួតបាល់ទាត់ជើងឯកទ្វីបអឺរ៉ុប Euro 2024 បានបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូលហើយ បន្ទាប់ចាប់ផ្តើមប្រកួតតាំងពីថ្ងៃទី១៤ ខែមិថុនា ដែលប្រទេសអាល្លឺម៉ង់ជាម្ចាស់ផ្ទះ។
ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលមានរឿងរ៉ាវជាច្រើនគួរឲ្យចាប់អារម្មណ៍ជាពិសេសលទ្ធផលនៃការប្រកួតតែម្តង។ ក្រុមខ្លាំងមួយចំនួនដែលត្រូវបានគិតថា នឹងបង្ហាញគុណផលល្អក្នុងការរកបានគ្រាប់បាល់ ប៉ុន្តែបែរជាធ្វើឲ្យអ្នកគាំទ្រខកចិត្តទៅវិញ។ ក្រុមខ្លាំងមិនត្រូវបានរំពឹងថា ធ្វើបានល្អ តែបែរជាល្អទៅវិញ។ ថ្ងៃនេះ សារព័ត៌មានកម្ពុជាថ្មី សូមលើកយករឿង៣សំខាន់ដែលគួរឲ្យចាប់អារម្មណ៍។
ទី១៖ អូទ្រីស យកបានលេខ១ក្នុងពូល
ក្រុមបាល់ទាត់ជម្រើសជាតិអូទ្រីស បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលនៅពេលពួកគេយកចបានចំណាត់ថ្នាក់លេខ២ក្នុងពូល D បន្ទាប់ពីឈ្នះ២ប្រកួត និងចាញ់១ប្រកួតក្នុងវគ្គសន្សំពិន្ទុក្នុងពូល ពានរង្វាន់ EURO ឆ្នាំ២០២៤ នៅប្រទេសអាល្លឺម៉ង់។ នៅពូលជាមួយគ្នានេះមានក្រុមខ្លាំង បារាំង និង ហូឡង់ ដែលគ្រប់គ្នាគិតថា ជាក្រុមទទួលបានចំណាត់ថ្នាក់ល្អ ប៉ុន្តែបែរជាចំណាត់លេខ១បានទៅ អូទ្រីស ទៅវិញ។ ៣ប្រកួតរបស់ អូទ្រីស គឺបានយកឈ្នះ ប៉ូឡូញ ៣-១, ឈ្នះហូឡង់ ៣-២ និងចាញ់ បារាំង ០-១។
ទី២៖ ពូល E មាន៤ពិន្ទុស្មើ
វាអាចចាត់ទុកជាប្រវត្តិសាស្ត្រថ្មីមួយមិនធ្លាប់មានក្នុងព្រឹត្តិការណ៍ Euro ដែលការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលមួយបញ្ចប់ទៅដោយមានពិន្ទស្មើគ្នាទាំង៤ក្រុម។ ក្រុមទាំង៤គឺឈ្នះ១ ស្មើ១ និងចាញ់១ ទទួលបាន៤ពិន្ទុដូចគ្នា។ រ៉ូម៉ានី ឈ្នះ អ៊ុយក្រែន ៣-០, ស្លូវ៉ាគី ឈ្នះ បែលហ្ស៊ិក ១-០, អ៊ុយក្រែន ឈ្នះ ស្លូវ៉ាគី ២-១, បែលហ្ស៊ិក ឈ្នះ រ៉ូម៉ានី ២-០, ស្លូវ៉ាគី ស្មើ រ៉ូម៉ានី ១-១ និង អ៊ុយក្រែន ស្មើ បែលហ្ស៊ិក ០-០។
ទី៣៖ ហ្សកហ្ស៊ី បង្កើតប្រវត្តិសាស្ត្រមួយកម្រិតទៀត
ហ្សកហ្ស៊ី បានបង្កើតប្រវត្តិមួយកម្រិតទៀតហើយក្នុងព្រឹត្តិការណ៍អឺរ៉ូ។ ក្រុមជម្រើសជាតិមួយនេះបានឡើងមកជុំចុងក្រោយជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ កាលវគ្គជម្រុះ ហ្សកហ្ស៊ី បានស្ថិតនៅចំណាត់ថ្នាក់លេខ៤ ក្នុងពូល A ដែលស្មើនឹងកន្លះកៅអី ត្រូវប្រកួតជម្រុះជាមួយក្រុម លុចសំបួ ដោយឈ្នះក្នុងលទ្ធផល ២-០ និងបន្តឈ្នះ ក្រិក ដោយការទាត់ប៉េណាល់ ៤-០ ទើបទទួលបានកៅជុំផ្តាច់នៅប្រទេសអាល្លឺម៉ង់។
នេះជាលើកដំបូងដែលហ្សកហ្ស៊ីបានឡើងមកដល់ជុំផ្តាច់ព្រ័ត្រ។ នៅជុំផ្តាច់ព្រ័ត្រ ហ្សកហ្ស៊ី ស្ថិតនៅពូល F ជាមួយ ព័រទុយហ្គាល់ តួកគី និង ឆេក ដែលស្ទើរតែគ្មាននរណាគិតថា ពួកគេអាចឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូលទេ។ អ្វីៗខុសស្រឡះ ហ្សកហ្ស៊ី បានចាញ់ តួកគី ១-៣ ប៉ុន្តែបានយកស្មើឆេក ១-១ និងចុងក្រោយយកឈ្នះក្រុមខ្លាំង ព័រទុយហ្គាល់ ២-០ ដើម្បីទទួលបាន៤ពិន្ទុ ស្ថិតនៅលេខ៣ក្នុងពូលបានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។ នេះជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់ហ្សកហ្ស៊ីបានឈានដល់វគ្គ១៦ក្រុមចុងក្រោយ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


