សន្តិសុខសង្គម
សមត្ថកិច្ចប្រើពេលជិត១២ម៉ោងដើម្បីគ្រប់គ្រងអគ្គិភ័យឆេះឃ្លាំងស្តុកបារីនៅខណ្ឌដង្កោ
កម្លាំងសមត្ថកិច្ចជំនាញរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រើពេលជិត១២ម៉ោងក្នុងប្រតិបត្តិការអន្តរាគមន៍ទប់ស្កាត់ករណីគ្រោះអគ្គិភ័យឆេះឃ្លាំងស្តុកបារីមួយកន្លែងនៅខណ្ឌដង្កោ ដោយប្រើប្រាស់ទឹកសរុបអស់២០៥ឡាន។

យោងតាមរបាយការណ៍របសស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ករណីអគ្គិភ័យឆេះឃ្លាំងស្តុកបារីនេះបានកើតឡើងតាំងពីម៉ោង២និង៥០នាទីទៀបភ្លឺ រហូតដល់ម៉ោង៣រសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ទើបកម្លាំងជំនាញអាចគ្រប់គ្រងស្ថានការបានទាំងស្រុងដោយមិនមានការរាលដាលដល់ផ្ទះប្រជាពលរដ្ឋក្បែរនោះឡើយ។
បើតាមរបាយការណ៍ឃ្លាំងស្តុកបារីដែលត្រូវអគ្គិភ័យឆេះនោះធ្វើអំពីដែកប្រក់ស័ង្កសី ទំហំ ១៣៥០ម៉ែត្រការ៉េ ត្រូវបានអគ្គិភ័យឆេះអស់ទាំងស្រុង រួមទាំងបារីនៅក្នុងឃ្លាំងនោះផងដែរ។

តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចរបស់លោកបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន ៣២គ្រឿង ក្នុងនោះរួមមានរថយន្តការិយាល័យ ចំនួន១៩គ្រឿង ប្រើប្រាស់ទឹកអស់១៩០ឡាន រថយន្តកងពលតូចលេខ៧០ ចំនួន០៥គ្រឿង ប្រើប្រាស់ទឹកអស់ ០៧ឡាន រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន រថយន្តបុរី ប៉េង ហួត ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ ០៤ឡាន រថយន្តព្រលានយន្តហោះថ្មី ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ ០៣ឡាន។ ទោះបីយ៉ាងណា សមត្ថកិច្ចជំនាញនៅមិនទាន់បញ្ជាក់ពីមូលហេតុនៃការឆាបឆេះនេះនៅឡើយទេ ដោយកំពុងស្រាវជ្រាវបន្ត។

សូមរំលឹកថា ករណីអគ្គិភ័យឆេះឃ្លាំងស្តុកបារីខាងលើបានកើតឡើងកាលពីវេលាម៉ោង២និង៥០នាទីទៀបភ្លឺ ថ្លៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅផ្លូវបេតុង ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ តាមរយៈការទទួលព័ត៌មានតាមលេខ Hotline មន្ត្រីជំនាញនាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានចេញរថយន្ដពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅអន្តរាគមន៍នៅកន្លែងកើតហេតុ៕
អត្ថបទ៖ សុខុម







-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៧ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ