ជីវិតកម្សាន្ដ
ប្រាសាទ ដាវីន ឈានជើងដើរលើវិថីសិល្បៈតាំងពីអាយុ ១៣ ឆ្នាំ តែមិនទាន់បានសម្រេចរឿងធំមួយ
ប្រាសាទ ដាវីន បច្ចុប្បន្នគឺជាតារាសម្តែង បង្ហាញម៉ូដ និងជាអ្នកគ្រប់គ្រងកម្មវិធី មានសមត្ថភាព ប្រជាប្រិយភាព ទេពកោសល្យ និងរូបសម្រស់ស្រស់សោភា ទាំងនេះជាភាពជឿជាក់សម្រាប់នាង ដែលគេដឹងដែរថា ទាំងចំណេះដឹង និងការប្រើប្រាស់ភាសារបស់នាង ក៏មិនធម្មតាឡើយ។

ថ្វីត្បិតពេលនេះស្រីស្អាត ប្រាសាទ ដាវីន បាននិងកំពុងបោះជំហានលើវិស័យបវរកញ្ញាយ៉ាងជោកជាំ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍ បវរកញ្ញារូបនេះ នៅមិនទាន់បានសម្រេចរឿងធំមួយក្នុងការតំណាងឲ្យកម្ពុជានៅលើឆាកកញ្ញាឯកចក្កវាឡទេ។ នេះជារឿង ដាវីន មិនទាន់មានឱកាស ខណៈកន្លងមកនាងបានបង្ហាញក្តីស្រមៃចង់មានពេលវេលាសម្រាប់ធ្វើរឿងនេះ។
នៅលើផេករបស់ Miss Universe Cambodia បានទម្លាយថា «ឈានជើងដើរលើវិថីសិល្បៈ តាំងពីអាយុ ១៣ ឆ្នាំ ប្រាសាទ ដាវីន បានប្រឡូកយ៉ាងជោកជាំក្នុងវិស័យមួយនេះ ជាពិសេសការបង្ហាញម៉ូដ។ ពីមួយពេលទៅមួយពេល នាងអភិវឌ្ឍន៍ខ្លួនទៅមុខជាលំដាប់ រហូតធ្វើឲ្យខ្លួនក្លាយជាស្ត្រីដ៏រឹងមាំ និងមានឥទ្ធិពលម្នាក់ ទាំងក្នុងការងារសិល្បៈ ការងារផ្ទាល់ខ្លួន និងការងារសង្គម»។

ប្រភពដដែល បានបញ្ជាក់ថា «ជាតារាបង្ហាញម៉ូដ ជាអ្នកជំនួញ ជាអ្នកដឹកនាំកម្មវិធី ជាម្ដាយ ជាអ្នកធ្វើការស្ម័គ្រចិត្ត ជាទូតសុច្ឆន្ទៈ ដាវីន គឺជាឧទាហរណ៍ជាក់ស្ដែង នៃពាក្យថា “ស្ត្រីអាចធ្វើបានគ្រប់យ៉ាង”។ យ៉ាងណាក៏ដោយ នៅមានរឿងមួយទៀតដែលសុភាពស្ត្រីរូបនេះប្រាប់ថា មិនទាន់បានសម្រេច គឺការតំណាងកម្ពុជានៅលើឆាកកញ្ញាឯកចក្កវាឡ»។ ជាមួយគ្នានេះ ក៏មានអ្នកគាំទ្រនាងមួយចំនួន បានលើកទឹកចិត្ត និងជូនពរ ដាវីន ឲ្យសម្រេចបានបំណងធំនេះដែរ។
ប្រាកដណាស់ បវរកញ្ញា ប្រាសាទ ដាវីន កាលពីកន្លងទៅ ក៏ទទួលបានតំណែងជាស្ត្រីឯកចក្រវាលកម្ពុជា Universal Woman Cambodia ឆ្នាំ ២០២៣ ដែលជាកម្មវិធីសម្រាប់កម្ពុជា ផ្តល់ឱកាសសម្រាប់ស្ត្រីកម្ពុជារៀបការរួចហើយ ដើម្បីចូលរួមប្រកួតនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម កាលនោះអ្នកនាងទទួលបានជ័យលាភីលំដាប់រងទី ៤ ផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


